ព័ត៌មានអន្ដរជាតិ
អតីតមិត្តរួមថ្នាក់ ទម្លាយខ្ទេចអំពីចរិតរបស់លោក គីម ជុងអ៊ុន កាលនៅរៀន
អតីតមេដឹកនាំផ្តាច់ការកូរ៉េខាងជើងលោក គីម ជុងអ៊ុន គឺជាមនុស្សឯកោដែលខ្លាចស្រីៗនៅសាលា។ នេះបើតាមការឲ្យដឹងពីអតីតមិត្តរួមថ្នាក់ម្នាក់ដែលនិយាយក្នុងសៀវភៅថ្មីមួយ។
អ្នកនិពន្ធ Anna Fifield បានបង្ហាញថា មេដឹកនាំអាយុ៣៦ឆ្នាំរូបនេះមិនចេះលេងសើចទេក្នុងពេលហាត់ប្រាណនិងគេចវេះការទាក់ទងជាមួយក្មេងស្រីនៅពេលធំធាត់ឡើងក្នុងប្រទេសស្វីស។

លោកស្រីបាននិយាយជាមួយអ្នកដែលអះអាងថាបានស្គាល់មេដឹកនាំកំពូលរូបនេះក្នុងអំឡុងពេលនៅជាយុវវ័យនៅឯសាលាអន្តរជាតិឯកជន Berne ហើយក្រោយមកនៅសាលា Schule Liebefeld Steinholzli។
នៅក្នុងសៀវភៅ “The Great Successor: The Secret Rise and Rule of Kim Jong-un” លោកស្រីបានសរសេរថា “នៅពេលមួយដែលក្មេងជំទង់តែងតែបោះជំរំ លោក គីម ជុងអ៊ុន មិនមែនជាអ្នកចូលចិត្តពិធីជប់លៀងឬលេងសើចនៅក្នុងការហាត់ប្រាណឡើយ។ គាត់មិនបានទៅបោះជំរំរបស់សាលា ពិធីជប់លៀងឬឌីស្កូទេហើយគាត់មិនបានប៉ះស្រាសូម្បីមួយដំណក់”។

អ្នកនិពន្ធរូបនេះបានបន្ថែមទៀតថា “លោក គីម ជុងអ៊ុន ពិតជាគេចវេះទំនាក់ទំនងជាមួយក្មេងស្រី”។ លោកស្រីបន្តថា នាងមិនដែលមានការសន្ទនាច្រើនជាមួយគាត់ទេ។

លោកស្រីនិយាយទៀតថា “គាត់ជាមនុស្សឯកោហើយមិនបានចែករំលែកអ្វីទាំងអស់អំពីជីវិតឯកជនរបស់គាត់”។
ពិន្ទុតេស្តរបស់គាត់មិនដែលល្អទេប៉ុន្តែលោកគីមជុងអ៊ុនបានប្រឡងជាប់ថ្នាក់ទី៧និងទី៨នៅវិទ្យាល័យ។

លោកស្រី Fifield និយាយថា “ការអប់រំដែលលោក គីម ចាប់យកនៅប្រទេសស្វីសគឺបានបង្ហាញពីទស្សនៈពិភពលោកខុសៗគ្នាចំពោះការអប់រំដែលគាត់ធ្លាប់មាននៅប្រទេសកូរ៉េខាងជើង។ មេរៀនរបស់គីមជុងអ៊ុនរួមមានសិទ្ធិមនុស្ស សិទ្ធិស្ត្រីនិងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ អ្នកវិភាគអាមេរិក ៖ ចិនផ្តល់វ៉ាក់សាំងកូវីដ ១៩ ដល់លោក គីម ជុងអ៊ុន
ចុចអាន៖ ប្រជាជនកូរ៉េខាងជើងភ័យខ្លាចត្រូវប្រហារជីវិត ក្រោយមានភ្លើងឆេះព្រៃក្បែរមូលដ្ឋានមីស៊ីលរបស់លោក គីម

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី