Connect with us

ព័ត៌មានអន្ដរជាតិ

Pacquiao ឈរឈ្មោះប្រជែង តំណែងប្រធានាធិបតី ហ្វីលីពីន ជាផ្លូវការ

បានផុស

នៅ

ប្រទេសហ្វីលីពីន បានចាប់ផ្តើមចុះឈ្មោះបេក្ខជន សម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ។ ការបោះឆ្នោតលើកនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាការប្រកួតប្រជែងដ៏ក្តៅគគុក ព្រោះមានបុគ្គលល្បីៗជាច្រើន កំពុងប្រជែងយកតំណែងប្រធានាធិបតី។

Boxing Great Manny Pacquiao Retires, Sets His Sights On Philippine  Presidency | WJCT NEWS
Manny Pacquiao

វីរបុរសប្រដាល់ដែលទើបចូលនិវត្តន៍ Manny Pacquiao បានដាក់ពាក្យឈរឈ្មោះជាផ្លូវការ កាលពីថ្ងៃសុក្រហើយ ការចុះឈ្មោះរយៈពេលពេញមួយសប្តាហ៍ នឹងបញ្ចប់នៅថ្ងៃទី៨ខែតុលា។

Pacquiao និយាយថា លោកឈរឈ្មោះ ដើម្បីបញ្ចប់អំពើពុករលួយ។ អ្នកណាដែលទាញយកផលប្រយោជន៍ និងអ្នកដែលលួចពីប្រទេសហ្វីលីពីន ថ្ងៃរបស់អ្នកត្រូវបានកត់ទុកហើយ។

Pacquiao ដែលក៏ជាសមាជិកព្រឹទ្ធសភាហ្វីលីពីនផងដែរនោះ បានធ្វើការរិះគន់រដ្ឋបាលរបស់លោកប្រធានាធិបតី Rodrigo Duterte ចំពោះការរំលោភអំណាច។

ស្របពេលជាមួយគ្នានោះដែរ លោក Duterte និយាយថា លោកនឹងឈរឈ្មោះ តំណែងអនុប្រធានាធិបតីដោយសារ លោកមិនអាចឈរឈ្មោះតំណែងកំពូលជាថ្មីបាន។ រដ្ឋធម្មនុញ្ញរបស់ប្រទេសបានកំណត់ប្រធានាធិបតី ឲ្យឈរឈ្មោះបានតែ ១អាណត្តិ ៦ឆ្នាំប៉ុណ្ណោះ។

អភិបាលក្រុង Davao លោកស្រី Sara Duterte

ប៉ុន្តែកូនស្រីច្បងរបស់ប្រធានាធិបតីគឺ អភិបាលក្រុង Davao លោកស្រី Sara Duterte ត្រូវបានគេមើលឃើញថា ជាបេក្ខជនដែលមានសង្ឃឹម។

ចំណែកអភិបាលក្រុងម៉ានីល លោក Francisco Domagoso និយាយថា លោកក៏នឹងចូលរួមក្នុងការប្រកួតប្រជែងនេះដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NHK

ចុចអាន៖ ហ្វេនៗខកចិត្ត! Pacquiao ប្រកាសចូលនិវត្តន៍ ឈប់ប្រដាល់ ដោយលើកហេតុផលមួយចំនួន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម