ព័ត៌មានអន្ដរជាតិ
កូវីដ សម្លាប់មនុស្សលើស ៧០ម៉ឺននាក់នៅ អាមេរិក
សហរដ្ឋអាមេរិក មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩លើស ៧០០,០០០ នាក់ហើយ គិតត្រឹមថ្ងៃសុក្រទី១ខែតុលា (ថ្ងៃសៅរ៍ទី២ នៅកម្ពុជា) ខណៈក្រុមមន្រ្តី ចាប់ផ្តើមចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីការពារមនុស្សចាស់និងអ្នកដែលធ្វើការក្នុងវិស័យ មានហានិភ័យខ្ពស់។

ប្រទេសនេះ បានរាយការណ៍ពីការស្លាប់ជាមធ្យមជាង ២,០០០ នាក់ក្នុងមួយថ្ងៃ ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយ ពោលគឺតំណាងឲ្យប្រហែល ៦០ ភាគរយនៃការស្លាប់ខ្ពស់បំផុត បើធៀបទៅនឹងខែមករា។ នេះបើយោងតាមការវិភាគរបស់ Reuters លើទិន្នន័យសុខភាពសាធារណៈ។
សហរដ្ឋអាមេរិក នៅតែនាំមុខគេលើពិភពលោកក្នុងករណីឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ-១៩ ពោលរួមចំណែក ១៩ ភាគរយនៃការឆ្លង និង ១៤ ភាគរយនៃការស្លាប់។ នៅទូទាំងពិភពលោក ជំងឺរាតត្បាតនេះ បានសម្លាប់មនុស្សជាង ៥ លាននាក់ហើយ។
វីរុសកូវីដបំប្លែងខ្លួន Delta ឆ្លងខ្លាំង បានជំរុញឲ្យមានការកើនឡើងនៃករណីកូវីដ-១៩ ដែលបានឡើងដល់ចំណុចកំពូល កាលពីពាក់កណ្តាលខែកញ្ញា មុនពេលធ្លាក់ចុះមកកម្រិតបច្ចុប្បន្ន ប្រហែល ១១៧,៦២៥ ករណីក្នុងមួយថ្ងៃ។
នោះនៅតែមានកម្រិតលើសពី ១០,០០០ ករណីក្នុងមួយថ្ងៃ ដែលអ្នកជំនាញខាងជំងឺឆ្លងកំពូលរបស់អាមេរិកគឺលោកវេជ្ជបណ្ឌិត Anthony Fauci បានបង្ហាញការព្រួយបារម្ភ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ដំណឹងល្អសម្រាប់ពិភពលោក! ថ្នាំគ្រាប់ព្យាបាលកូវីដ កាត់បន្ថយការចូលមន្ទីរពេទ្យ ឬស្លាប់ ៥០ភាគរយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ