ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងដូសជំរុញ កំពុងបង្ហាញឥទ្ធិពល នៅប្រទេស អ៊ីស្រាអែល
ករណីឆ្លងវីរុសកូវីដ-១៩ កំពុងធ្លាក់ចុះនៅអ៊ីស្រាអែលជាលើកដំបូង ក្នុងរយៈពេលប៉ុន្មានខែមកនេះ ហើយការចូលមន្ទីរពេទ្យក៏កំពុងថយចុះយ៉ាងខ្លាំងផងដែរ ដែលនេះជាសញ្ញាវិជ្ជមាននៃកម្មវិធីចាក់វ៉ាក់សាំងដូសជំរុញ ដ៏មានប្រសិទ្ធភាព។
បច្ចុប្បន្ន ប្រទេសនេះកំពុងកត់ត្រាការឆ្លងមេរោគកូវីដជាមធ្យមតិចជាង ៤,០០០ ករណីជារៀងរាល់ថ្ងៃ បើប្រៀបធៀបទៅនឹង ១១,០០០ ករណីដែលជាចំណុចកំពូលនៃរលកទី ៣ របស់ខ្លួនកាលពីថ្ងៃទី ១៤ ខែកញ្ញា។
ករណីបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលជាច្រើនសប្តាហ៍មកនេះ បើទោះបីជាសាលារៀនអ៊ីស្រាអែលបើកឡើងវិញ ហើយកត់ត្រាចំនួនតេស្តនៅក្នុងថ្នាក់រៀនក៏ដោយ។
ប្រទេសអ៊ីស្រាអែល បានបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីខែកក្កដា ដោយកំណត់គោលដៅលើមនុស្សអាយុ ៦០ ឆ្នាំឡើង មុននឹងពង្រីកដល់មនុស្សគ្រប់រូបដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ។
ចំនួនមនុស្សផ្ទុកកូវីដដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ រៀងរាល់សប្តាហ៍ បានធ្លាក់ចុះក្នុងរយៈពេលមួយខែចុងក្រោយនេះ នៅក្នុងអ្វីដែលក្រុមអ្នកវិទ្យាសាស្ត្រអ៊ីស្រាអែលជឿជាក់ថា ជាលទ្ធផលនៃភាពស៊ាំដែលកើនឡើងពីដូសទី ៣។
ការសិក្សាដ៏ធំមួយដែលបោះពុម្ពផ្សាយក្នុងទស្សនាវដ្តី New England Journal of Medicine (NEJM) កាលពីថ្ងៃទី ១៥ ខែកញ្ញាបានរកឃើញថា មនុស្សអាយុលើស ៦០ ឆ្នាំដែលបានចាក់វ៉ាក់សាំងដូសទី ៣ បាន២សប្តាហ៍ គឺមានលទ្ធភាពឆ្លងវីរុសកូវីដបំប្លែងខ្លួន Delta តិចជាងមុន ១១.៣ ដង។
ការស្រាវជ្រាវនេះ បានពិនិត្យមើលទៅលើជនជាតិអ៊ីស្រាអែលជាង ១.១ លាននាក់។ ពួកគេក៏បានរកឃើញផងដែរថា មនុស្សដែលចាក់ដូសជំរុញ មានលទ្ធភាពចូលមន្ទីរពេទ្យ តិចជាងអ្នកដែលនៅតែពឹងផ្អែកលើការការពារពី វ៉ាក់សាំងពីរដូស តិចជាង១៩.៥ដង។
ទិន្នន័យចុងក្រោយពីក្រសួងសុខាភិបាលរបស់ប្រទេស បានបង្ហាញថា កម្មវិធីចាក់ដូសជំរុញ បានបង្កើតការការពារយ៉ាងខ្លាំងចំពោះមនុស្សចាស់។
អត្រានៃជំងឺកូវីដធ្ងន់ធ្ងរក្នុងមនុស្សវ័យជាង ៦០ ឆ្នាំដែលចាក់វ៉ាក់សាំង២ដូស បច្ចុប្បន្នគឺខ្ពស់ជាង ៩ ដងបើធៀបទៅនឹងអ្នកចាក់៣ដូស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ កូវីដ សម្លាប់មនុស្សលើស ៧០ម៉ឺននាក់នៅ អាមេរិក
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច