ព័ត៌មានអន្ដរជាតិ
ប្លែកពីគេ បុរស ឥណ្ឌូណេស៊ី ម្នាក់រៀបការជាមួយឆ្នាំងដាំបាយ តែ ៤ ថ្ងៃក្រោយក៏លែងលះវិញ ដោយសារហេតុផលនេះ
យើងទាំងអស់គ្នាពិតជាមិនសូវបានឃើញពីពិធីមង្គលការមិនធម្មតានោះទេ ប៉ុន្តែវាមិនមានអ្វីចម្លែកឡើយសម្រាប់បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលបានរៀបការជាមួយឆ្នាំងដាំបាយ ដោយសារតែគាត់ពូកែធ្វើម្ហូប ។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះនោះគឺ ៤ ថ្ងៃក្រោយមកអាពាហ៍ពិពាហ៍ជាមួយឆ្នាំងដាំបាយត្រូវបានបញ្ចប់ ពោលគឺការលែងលះ ។ នៅក្នុងការបង្ហោះនៅលើហ្វេសប៊ុក លោក Khoirul បានប្រកាសថា “គាត់បានលែងលះជាមួយឆ្នាំងដាំបាយហើយ ព្រោះវាអាចត្រឹមតែដាំបាយប៉ុណ្ណោះ” ។

កាលពីសប្តាហ៍មុន លោក Khoirul Anam បានរៀបការជាមួយឆ្នាំងដាំបាយម៉ាក Philips ហើយពិធីមង្គលការមួយនេះបានល្បីល្បាញទូទាំងបណ្ដាញសង្គម បន្ទាប់ពីបុរសរូបនេះបានចែករំលែករូបភាព បង្ហាញពីរូបគេស្លៀកសំលៀកបំពាក់កូនកំលោះ ខណៈឆ្នាំងដាំបាយក្នុងឈុតជាកូនក្រមុំ ។
នៅក្នុងរូបភាពនោះដែរ កូនកំលោះត្រូវបានគេឃើញថើបកូនក្រមុំ ខណៈនៅក្នុងរូបភាពមួយទៀត កូនកំលោះត្រូវបានគេមើលឃើញថាកំពុងចុះហត្ថលេខាលើឯកសារអាពាហ៍ពិពាហ៍ដើម្បីបញ្ជាក់ពីបែបបទស្របច្បាប់ ។

ទន្ទឹមនោះ អ្នកលេងអ៊ីនធឺណិតមិនអាចឈប់សើចចំពោះពិធីមួយនេះបានទេ ខណៈមនុស្សជាច្រើនផ្សេងទៀតបានអបអរសាទរកូនកំលោះកូនក្រមុំមានសុភមង្គលក្នុងអាពាហ៍ពិពាហ៍នេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Zee News
ចុចអាន ៖ ប្លែក! សន្តិសុខម្នាក់ ធ្វើម៉ាសពីត្រឡោកដូង មានស៊កកញ្ចែ ស្រួលពេលធ្វើការ តែលទ្ធផលហួសស្មាន

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង