ព័ត៌មានអន្ដរជាតិ
ថៃ ព្រមានខេត្តចំនួន ៣ ឲ្យប្រយ័ត្នខ្លួនចំពោះ គ្រោះទឹកជំនន់
នាយកដ្ឋានធារាសាស្ត្រថៃ (RID) បានជូនដំណឹងដល់ខេត្តចំនួន ៣ នៅតំបន់ភាគកណ្តាល ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ គ្រោះទឹកជំនន់។

អគ្គនាយក RID លោក Prapit Chanma បាននិយាយកាលពីម្សិលមិញថា ដោយសារតែទឹកទន្លេ Chao Phraya នៅតែបន្តជន់លិចសហគមន៍តាមដងទន្លេ, RID ត្រូវតែយកតំបន់នៅខាងលើទំនប់ Chao Phraya ដើម្បីបន្ថយល្បឿនទឹកនិងជួយកាត់បន្ថយបញ្ហានេះ។
ជាលទ្ធផល កម្រិតទឹកនៅក្នុងតំបន់នោះ អាចកើនឡើងដល់ប្រមាណ ២០ សង់ទីម៉ែត្រ។ នេះអាចជះឥទ្ធិពលដល់ស្រុកចំនួនបីនៅខេត្ត Chai Nat មានដូចជាស្រុក Wat Sing, Manorom និង Muang ក៏ដូចជាស្រុក Muang នៃខេត្ត Uthai Thani និងស្រុក Phayuha Khiri នៃខេត្ត Nakhon Sawan ផងដែរ។

លោកនិយាយថា អភិបាលខេត្ត Chai Nat ត្រូវបានស្នើឲ្យជូនដំណឹងដល់ភ្នាក់ងាររដ្ឋដែលនៅជិតទន្លេ Chao Phraya និងទំនប់ Chao Phraya ឲ្យត្រៀមខ្លួនទប់ទល់នឹងគ្រោះទឹកជំនន់បន្ថែមទៀត ខណៈទឹកបានឡើងផុតច្រាំង ហើយហូរចូលទៅក្នុងតំបន់ទន្លេខាងក្រោម ដោយជន់លិចសហគមន៍នៅក្បែរនោះ។

លោកបានបន្ថែមថា RID ក៏មានគម្រោងបង្ហូរទឹកពីទំនប់ Pasak Jolasid ទៅកាន់ទន្លេ Chao Phraya ផងដែរ ដើម្បីអាចទប់ទឹកបានច្រើនពីខេត្ត Phetchabun និង Lop Buri៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bangkok Post
ចុចអាន៖ ក្រុមហ៊ុនឱសថ BioNTech ចាប់ផ្ដើមសាកល្បងវ៉ាក់សាំងការពារជំងឺសាហាវបំផុតទី ២ លើលោក

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?