Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌាសាងសង់ស្ពានដើម្បីជួយសត្វល្មូនឆ្លងផ្លូវ

បានផុស

នៅ

មន្រ្តីព្រៃឈើបានសាងសង់ស្ពានពិសេសមួយសម្រាប់សត្វល្មូន និងសត្វតូចៗដទៃទៀតដើម្បីឆ្លងកាត់ផ្លូវដ៏មមាញឹកមួយនៅរដ្ឋ Uttarakhand ប្រទេសឥណ្ឌា ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ស្ពានឈ្មោះ “Eco Bridge” ដែលមានកម្ពស់ ២៧ ម៉ែត្រធ្វើពីឫស្សី ដើមក្រចៅ និងស្មៅគឺជាប្រភេទស្ពានដែលមិនធ្លាប់មានដំបូងបង្អស់របស់ឥណ្ឌា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សត្វពាហនៈជាច្រើនត្រូវបានរត់ឆ្លងកាត់មុខរថយន្តលឿនៗនៅលើផ្លូវនេះដែលធ្វើដំណើរទៅកាន់តំបន់ភ្នំ Nainital ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមនៅក្នុងរដ្ឋ ។ ឥឡូវនេះមន្រ្តីកំពុងដាំរុក្ខជាតិវល្លិ និងស្មៅដើម្បីទាក់ទាញសត្វទៅស្ពាននេះ ។

លោក Chander Shekhar Joshi មន្ត្រីព្រៃឈើក្នុងរដ្ឋបានប្រាប់ BBC ថា “សត្វល្មូន និងសត្វតូចៗជាច្រើនទៀតត្រូវបានសម្លាប់ដោយរថយន្តទេសចរណ៍នៅលើផ្លូវល្បឿនលឿននេះ” ។ លោកបន្តថា ក្រុមមន្រ្តីក៏បានបំពាក់កាម៉េរានៅសងខាងស្ពានដើម្បីឃ្លាំមើលចលនារបស់សត្វផងដែរ ។

បច្ចុប្បន្នស្ពាននេះបានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរដោយមានមនុស្សជាច្រើនដែលឆ្លងកាត់ផ្លូវនេះបានឈប់ថតរូប និងថតស៊ែហ្វី ។ ប៉ុន្តែមន្ទីរព្រៃឈើសង្ឃឹមថា វានឹងចាប់ផ្តើមទាក់ទាញសត្វឆាប់ៗនេះផងដែរ ។

មន្ត្រីព្រៃឈើបានប្រាប់កាសែត Indian Express ថា “នេះគឺជាព្រៃក្រាស់ ហើយដំរី ខ្លារខិន សត្វក្តាន់ និងសត្វគោផ្លាស់ទីនៅក្នុងតំបន់នេះ ។ អ្នកបើកបរអាចមើលឃើញពួកវាពីចម្ងាយខ្លះ ហើយបន្ថយល្បឿន ឬឈប់ ប៉ុន្តែពួកគេកម្រធ្វើវាណាស់សម្រាប់សត្វពស់ ថ្លែន បង្គួយ ត្រកួត ឬសត្វកំប្រុកជាដើម” ។

ទន្ទឹមនោះក្រុមមន្រ្តីក៏សង្ឃឹមផងដែរថា ស្ពាននេះនឹងជួយបង្កើតការយល់ដឹងជុំវិញសត្វតូចៗ និងសត្វល្មូននៅក្នុងតំបន់ក៏ដូចជាជួយការពារវាផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ BBC

ចុចអាន ៖ ឆេះមន្ទីរពេទ្យនៅឥណ្ឌា ស្លាប់អ្នកជំងឺកូវីដ ៥ នាក់

ចុចអាន ៖ ឥណ្ឌាចាប់ផ្តើមរាយការណ៍អំពីការស្លាប់ដោយសារព្យុះស៊ីក្លូន Nivar

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម