Connect with us

ព័ត៌មានអន្ដរជាតិ

ទិន្នន័យ​កាណាដា​៖ អត្រារលាក​បេះ​ដូង​ខ្ពស់​ជាង​ បន្ទាប់​ពី​ចាក់វ៉ាក់សាំង​កូវីដ​ Moderna

បានផុស

នៅ

ក្រសួង​សុខាភិបាល​កាណាដា​បាន​និយាយ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​ថា ទិន្នន័យ​​​បាន​រាយការណ៍​ពី​ករណី​រលាក​បេះ​ដូង​កម្រ​គឺ​មាន​អត្រា​ខ្ពស់​ជាង បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ Moderna ប្រៀប​ធៀប​ជា​មួយ​វ៉ាក់សាំង Pfizer-BioNTech។

សេចក្តី​ថ្លែង​ការណ៍មួយ​ពី​ភ្នាក់ងារ​សុខភាព​សាធារណៈ​កាណាដា​បាន​និយាយ​ថា ទិន្នន័យ​តាមដាន​សុវត្ថិភាព​វ៉ាក់សាំង​នៅ​ប្រទេស​កាណាដា​បាន​បង្ហាញ​ពី​អត្រា​ខ្ពស់​ជាង​នៃ​ជំងឺ​រលាក​សាច់​ដុំ​​បេះ​ដូង និង/ឬ​រលាក​ស្រោម​បេះ​ដូង​​ដែល​ត្រូវ​បាន​រាយការណ៍ បន្ទាប់​ពីចាក់​វ៉ាក់សាំង Moderna បើ​ប្រៀប​ធៀប​ជា​មួយ​វ៉ាក់សាំង Pfizer-BioNTech។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យ​ក៏​បាន​លើក​ឡើង​ថា ការ​រលាក​បេះ​ដូង​បាន​កើត​មាន​ញឹក​ញាប់​លើ​មនុស្ស​វ័យ​ជំទង់ និង​មនុស្ស​ធំ​ក្រោម​អាយុ​៣០​ឆ្នាំ ហើយ​ភាគ​ច្រើន​ជា​បុរស និង​កើត​មាន​ញឹក​ញាប់​ក្រោយ​ពេល​​ចាក់​ដូស​ទី​២នៃ​វ៉ាក់សាំង mRNA ហើយ​កើត​មាន​​​ច្រើន​បំផុត​​ក្នុង​រយៈ​ពេល​៧​ថ្ងៃ​​។

សេចក្តី​ថ្លែង​ការណ៍​បាន​និយាយ​ថា ភាគ​ច្រើន​នៃ​​អ្នក​ដែល​​កើត​មាន​ផល​រំខាន​គឺ​កម្រិត​​ស្រាល និង​ជា​សះ​ស្បើយ​វិញ​យ៉ាង​ឆាប់​រហ័ស។

របាយការណ៍​បង្ហាញ​ថា ហានិភ័យ​នៃ​ផល​វិបាក​បេះ​ដូង ដែល​ក្នុង​នោះ​​មាន​​ការរលាក​បេះ​ដូង​ជា​ដើម​ត្រូវ​បាន​បង្ហាញ​ពី​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សំគាល់ បន្ទាប់​ពី​ឆ្លង​កូវីដ-១៩ ដែល​មាន​ហានិភ័យខ្ពស់​​​​​ជាង​​​ក្រោយ​ពេល​ឆ្លង បន្ទាប់​ពី​ចាក់​វ៉ាក់សាំង។

និយ័តករ​នៅ​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប និង​អង្គការ​សុខភាព​ពិភព​លោក​បាន​និយាយ​ថា អត្ថប្រយោជន៍​ការ​ចាក់​វ៉ាក់សាំង mRNA ការពារជំងឺ​កូវីដ-១៩មិនឲ្យ​មាន​ហានិភ័យ​ខ្ពស់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម