Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ព្រមាន ចិន ឲ្យឈប់រករឿង តៃវ៉ាន់

បានផុស

នៅ

សហរដ្ឋអាមេរិក បានជំរុញឲ្យប្រទេសចិន បញ្ឈប់ការហោះហើរយន្តហោះយោធាចូលទៅជិតកោះតៃវ៉ាន់ បន្ទាប់ពីចិន បានបញ្ជូនយន្តហោះយោធាជាច្រើនគ្រឿង ចូលទៅក្នុងតំបន់ការពារអាកាសរបស់កោះនេះកាលពីចុងសប្តាហ៍។

Taiwan says China sent 39 military planes into its air defense zone Saturday. Above, a Chinese J-16 fighter, one of the plains in this weekend's fly-overs, flies in an undisclosed location
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា កងទ័ពអាកាសចិនបានបញ្ជូនយន្តហោះចំនួន ៣៩ គ្រឿងទៅកាន់តំបន់នោះកាលពីថ្ងៃសៅរ៍ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន។

យោងតាមកោះតៃវ៉ាន់ យន្តហោះទាំងនោះក៏រួមមានទាំងយន្តហោះចម្បាំង J-16 និង Su-30 ព្រមទាំងយន្តហោះប្រឆាំងនាវាមុជទឹក និងយន្តហោះព្រមានជាមុនផងដែរ។ ចំណែកការហោះហើរកាលពីថ្ងៃសុក្រ រួមមានយន្តហោះទម្លាក់គ្រាប់បែកធុន H-6 ដែលមានសមត្ថភាពនុយក្លេអ៊ែរ បើទោះបីជាវាមិនច្បាស់ថាតើពួកគេបំពាក់ដោយក្បាលគ្រាប់ឬអត់ក៏ដោយ។

The fly-overs also included Su-30 jets, seen above in an undated photo from a Chinese news agency, and nuclear-capable H-6 bombers

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពយោធាបង្កហេតុរបស់សាធារណរដ្ឋប្រជាមានិតចិន នៅក្បែរកោះតៃវ៉ាន់ ដែលកំពុងធ្វើឲ្យអស្ថិរភាព ហានិភ័យនៃការគណនាខុសនិងធ្វើឲ្យប៉ះពាល់ដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់”។

លោក Price បាននិយាយកាលពីថ្ងៃអាទិត្យថា “យើងសូមជំរុញឲ្យទីក្រុងប៉េកាំង បញ្ឈប់ការដាក់សម្ពាធយោធា ការទូតនិងសេដ្ឋកិច្ចនិងការបង្ខិតបង្ខំប្រឆាំងនឹងកោះតៃវ៉ាន់”។

US State Department spokesman Ned Price said this weekend's 'provocative' show of force risks 'miscalculations, and undermines regional peace and stability'
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price

លោក Price បន្ថែមថា “សហរដ្ឋអាមេរិកមានការចាប់អារម្មណ៍ចំពោះសន្តិភាពនិងស្ថិរភាព នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ហើយនឹងបន្តជួយតៃវ៉ាន់ក្នុងការរក្សាសមត្ថភាពការពារខ្លួនគ្រប់គ្រាន់។ ការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះតៃវ៉ាន់គឺរឹងមាំ ហើយរួមចំណែកដល់ការថែរក្សាសន្តិភាពនិងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់និងក្នុងតំបន់។

គួរបញ្ជាក់ថា តៃវ៉ាន់គឺជាកោះដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ ស្ថិតនៅចម្ងាយប្រហែល ១០០ ម៉ាយល៍ពីឆ្នេរសមុទ្រ របស់ចិនដីគោក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ តាលីបង់ ព្រមានលោក បៃដិន ថា នឹងជួបផលវិបាក បើយន្តហោះគ្មានមនុស្សបើកអាមេរិក ចូលដែនអាកាស អាហ្វហ្គានីស្ថាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ផ្សារក្រមួន
សន្តិសុខសង្គម៦ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម