Connect with us

ព័ត៌មានអន្ដរជាតិ

មេក្រុមហ៊ុន BioNTech ថា រូបមន្តផលិតវ៉ាក់សាំងការពារវីរុសបំប្លែងខ្លួន អាចខុសទម្រង់ដើម

បានផុស

នៅ

លោក Ugur Sahin សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនឱសថ BioNTech បានប្រាប់កាសែត Financial Times នៅក្នុងបទសម្ភាសន៍ថ្មីៗនេះថា ទោះបីជាមានវីរុសបំប្លែងខ្លួនដូចជា Delta ដែលអាចចម្លងបានយ៉ាងរហ័សក៏ដោយ ក៏ទំនងជាមិនធ្វើឲ្យប៉ះពាល់ដល់រូបមន្តផលិតវ៉ាក់សាំងដើមនោះដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Sahin បានប្រាប់សារព័ត៌មាននេះថា “ឆ្នាំនេះវ៉ាក់សាំងផ្សេងមិនត្រូវការទាំងស្រុងនោះទេ ប៉ុន្តែនៅពាក់កណ្តាលឆ្នាំក្រោយវាអាចជាស្ថានភាពផ្សេង ហើយរូបមន្តវ៉ាក់សាំងថ្មីអាចនឹងត្រូវការ ។ នេះគឺជាការវិវត្តឥតឈប់ឈរ ហើយការវិវត្តនោះទើបតែចាប់ផ្តើមប៉ុណ្ណោះ” ។

ក្រុមហ៊ុនឱសថ BioNTech មានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់ ដែលបានបង្កើតវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជាមួយក្រុមហ៊ុនឱសថអាមេរិក Pfizer ថ្មីៗនេះបានបញ្ជូនទិន្នន័យទៅនិយតករអាមេរិក ទាក់ទងនឹងការប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួន ចំពោះកុមារដែលមានអាយុពី ៥ ទៅ ១១ ឆ្នាំ ។

កន្លងមកវ៉ាក់សាំង Pfizer-BioNTech មានការការពារដ៏ល្អបំផុតប្រឆាំងនឹងវីរុសបំប្លែងខ្លួន ប៉ុន្តែក្រោយមកការស្រាវជ្រាវទាក់ទងនឹងវ៉ាក់សាំងមួយនេះហាក់ដូចជាបង្ហាញថា អ្នកចូលរួមមានការថយចុះអង់ទីគ័រគួរឲ្យកត់សម្គាល់ជិត ១០ ដង ក្នុងរយៈពេល ៧ ខែ បន្ទាប់ពីចាក់ដូសទី ២ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ក្រុមហ៊ុនឱសថ BioNTech ចាប់ផ្ដើមសាកល្បងវ៉ាក់សាំងការពារជំងឺសាហាវបំផុតទី ២ លើលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៨ នាទីutes មុន

ក្រុមហ៊ុននាំចេញ បន្តទិញផ្លែមៀនប៉ៃលិន ក្នុងតម្លៃ ៣០០០ រៀល ក្នុងមួយគីឡូក្រាម

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ត្រាំ គំរាមដាក់ពន្ធ​​ ១០០ ភាគរយ​ លើ​ប្លុក BRICS

ជីវិតកម្សាន្ដ១៣ នាទីutes មុន

នាយ ចឺម ស្នើសុំអ្នកសិល្ប:ស្រាក់ដៃគ្នាជួយសង្គ្រោះជីវិតនាយ តាក់ស៊ី

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ហ្វីលីពីន៖ ​៣​នាក់ស្លាប់​ និង​រាប់សិប​នាក់​​ធ្លាក់​ខ្លួន​ឈឺ​ ក្រោយ​​បរិភោគ​អណ្តើក​សមុទ្រ

សន្តិសុខសង្គម២៨ នាទីutes មុន

គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះត្រួតពិនិត្យផ្ទះសំណាក់ ១ កន្លែង ឃាត់ខ្លួនមនុស្ស ៨ នាក់ និងរកឃើញវត្ថុតាងពាក់ព័ន្ធគ្រឿងញៀនមួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម