ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចាប់ផ្តើមការសាកល្បងទ្រង់ទ្រាយធំលើវ៉ាក់សាំងទី២របស់ខ្លួន
ទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់ប្រភពពីក្រុមឃ្លាំមើលសុខភាព Rospotrebnadzor ដែលបានឲ្យដឹងថា នៅថ្ងៃអង្គារនេះ ប្រទេសរុស្ស៊ីបានចាប់ផ្តើមការសាកល្បងទ្រង់ទ្រាយធំនៃវ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ខ្លួនឈ្មោះ EpiVacCorona លើមនុស្សដែលមានអាយុលើស១៨ឆ្នាំ។
ក្រុមឃ្លាំមើលបាននិយាយថា វ៉ាក់សាំង EpiVacCorona ដែលកំពុងត្រូវបានបង្កើតឡើងដោយវិទ្យាស្ថាន Vector ក្នុងតំបន់ Siberia ត្រូវបានអនុញ្ញាតឲ្យធ្វើការសាកល្បងលើអ្នកស្ម័គ្រចិត្តដែលមានអាយុលើស៦០ឆ្នាំចំនួន១៥០នាក់និងអ្នកស្ម័គ្រចិត្តអាយុលើស១៨ឆ្នាំចំនួន៣,០០០នាក់។
ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សម្តីក្រុមឃ្លាំមើលនេះដែលបាននិយាយថា ការសាកល្បងនឹងត្រូវធ្វើឡើងនៅក្នុងទីក្រុងមូស្គូនិងទីក្រុងជាច្រើនទៀតរួមមាន Kazan និង Kaliningrad ផងដែរ។
ករណីវីរុសកូរ៉ូណាបានកើនឡើងខ្លាំងនៅក្នុងប្រទេសរុស្ស៊ីចាប់តាំងពីខែកញ្ញាមកប៉ុន្តែអាជ្ញាធរបានប្រឆាំងនឹងការដាក់វិធានការបិទប្រទេសដ៏តឹងរ៉ឹងហើយបាននិយាយថា វិធានការគោលដៅគឺគ្រប់គ្រាន់ហើយដើម្បីទប់ទល់នឹងវិបត្តិនេះ។
ប្រទេសរុស្ស៊ីបាននិយាយកាលពីដើមខែនេះថា វ៉ាក់សាំងរបស់ខ្លួនមួយទៀតឈ្មោះ Sputnik V មានប្រសិទ្ធភាព៩២ភាគរយក្នុងការការពារមនុស្សពីជំងឺកូវីដ១៩។
អាជ្ញាធរបានបញ្ជាក់ពីករណីឆ្លងវីរុសកូរ៉ូណាថ្មីចំនួន២៦,៣៣៨ករណីកាលពីថ្ងៃចន្ទដែលធ្វើឲ្យចំនួនសរុបទូទាំងប្រទេសកើនដល់២,២៩៥,៦៥៤ករណីចាប់តាំងពីជំងឺរាតត្បាតចាប់ផ្តើម។
មនុស្សចំនួន៣៦៨នាក់បានស្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដែលធ្វើឲ្យចំនួនអ្នកស្លាប់ផ្លូវការកើនដល់៣៩,៨៩៥នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ អ្នកវិភាគអាមេរិក ៖ ចិនផ្តល់វ៉ាក់សាំងកូវីដ ១៩ ដល់លោក គីម ជុងអ៊ុន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ