ព័ត៌មានអន្ដរជាតិ
លោកយាយវ័យ ១០១ ឆ្នាំនៅរស់រានមានជីវិត បើទោះឆ្លងកូវីដ ៣ ដងក៏ដោយ
វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកានៅប្រទេសអ៊ីតាលីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះភាពធន់ និងភាពឆាប់ជាសះស្បើយរបស់លោកយាយ Maria Orsingher វ័យ ១០១ ឆ្នាំដែលបានឆ្លងកាត់ជីវិតរស់នៅក្រោមការឆ្លងជំងឺផ្តាសាយអេស្ប៉ាញ សង្គ្រាមលោកលើកទី ២ ហើយបច្ចុប្បន្ននេះក៏នៅរស់រានមានជីវិតក្រោយឆ្លងជំងឺកូវីដ ១៩ ដល់ទៅ ៣ ដង ។
លោកយាយ Maria Orsingher បានធ្វើតេស្តវិជ្ជមានដំបូងអំឡុងពេលរោគរាតត្បាតផ្ទុះឡើងកាលពីខែកុម្ភៈ ។ កូនស្រីរបស់លោកយាយឈ្មោះ Carla បាននិយាយថា “នៅក្នុងខែកុម្ភៈ ម្តាយរបស់ខ្ញុំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅទីក្រុង Sondalo ហើយបន្ទាប់មកវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យនៅក្រុង Sondalo ជាកន្លែងដែលលោកយាយត្រូវបានគេព្យាបាលបានប្រាប់យើងថា លោកយាយមិនមែនជាមនុស្សចាស់ធម្មតានោះទេដែលឆ្លងវីរុសនេះ លោកយាយកំពុងដកដង្ហើមលើគ្រែតែម្នាក់ឯង ហើយគាត់មិនមានគ្រុនក្ដៅនោះទេ” ។

បន្ទាប់ពីជាសះស្បើយស្ត្រីម្នាក់នេះបានប្រារព្ធពិធីខួបកំណើតគម្រប់ ១០១ ឆ្នាំរបស់គាត់នៅខែកក្កដា ។ ជាអកុសលលោកយាយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានជំងឺគ្រុនក្តៅកាលពីខែកញ្ញាដែលនៅពេលនោះនាងបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ជាលើកទី ២ ហើយបានទទួលការព្យាបាលរយៈពេល ១៨ ថ្ងៃ ។ បុគ្គលិកពេទ្យមានការភ្ញាក់ផ្អើលចំពោះភាពធន់របស់លោកយាយ និងបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ការសម្រាកព្យាបាលនៅមន្ទីរពេទ្យភាគច្រើនគឺមានការប្រុងប្រយ័ត្ន ។
ក្រោយមកជំងឺកូវីដ ១៩ បានឆ្លងមកលោកយាយម្តងទៀត នៅពេលលោកយាយធ្វើតេស្តវិជ្ជមានសាជាថ្មីកាលពីថ្ងៃសុក្រ ។ វាជាការធ្វើតេស្តវិជ្ជមានលើកទីបីសម្រាប់លោកយាយ Orsingher ខណៈបច្ចុប្បន្នលោកយាយមិនមានរោគសញ្ញានោះទេ ។

កើតនៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ១៩១៩ នៅក្នុងភូមិតូចមួយនៃតំបន់ Gaggio ទីក្រុង Ardenno លោកយាយ Orsingher បានរស់នៅឆ្លងកាត់ភាពចូរចត់ជាច្រើន ហើយអំឡុងពេលរោគរាតត្បាតកូវីដ ១៩ លោកយាយបានធ្វើតេស្តវិជ្ជមានចំនួន ៣ ដង និងអវិជ្ជមានចំនួន ៣ ដងក្នុងរយៈពេល ៩ ខែ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ២ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន