Connect with us

ព័ត៌មានអន្ដរជាតិ

នេះមូលហេតុ Facebook, Instagram និង WhatsApp គាំង ៦ម៉ោង យប់មិញ

បានផុស

នៅ

កម្មវិធីនិងសេវាកម្មរបស់ Facebook រួមទាំង Instagram និង WhatsApp ផងដែរ បានដំណើរការឡើងវិញហើយ បន្ទាប់ពីគាំងរយៈពេល៦ម៉ោង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេទិកានេះ បានគាំងកាលពីយប់ថ្ងៃចន្ទ ដោយអ្នកប្រើប្រាស់ មិនអាចផ្ញើឬទទួលសារឬមើលឃើញអ្វីថ្មីៗនៅលើឧបករណ៍របស់ពួកគេបានទេ។

ប្រធានផ្នែកបច្ចេកវិទ្យារបស់ Facebook លោក Mike Schroepfer បានបញ្ជាក់ថា ការដាច់នេះគឺបណ្តាលមកពី បញ្ហា Network (បណ្តាញ) ហើយលោកនិយាយថា “សេវាកម្ម Facebook វិលត្រលប់មកវិញហើយឥឡូវនេះ វាអាចចំណាយពេលខ្លះដើម្បីត្រលប់មកប្រក្រតី ១០០ភាគរយ ចំពោះរាល់អាជីវកម្មខ្នាតតូចនិងធំ។ គ្រួសារនិងបុគ្គលដែលពឹងផ្អែកលើពួកយើង ខ្ញុំសុំទោស”។

ប្រធានផ្នែកបច្ចេកវិទ្យារបស់ Facebook លោក Mike Schroepfer

ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកសន្តិសុខដែលតាមដានស្ថានការណ៍បាននិយាយថា ការរំខាននេះ អាចជាលទ្ធផលនៃកំហុសផ្ទៃក្នុង។

គួរបញ្ជាក់ថា បញ្ហាស្រដៀងគ្នាជាមួយកម្មវិធីទាំងបីនេះ បានកើតឡើងក្នុងខែមេសាឆ្នាំ២០១៩ នៅពេលដែលកម្មវិធីបានគាំងប្រហែលពីរម៉ោង មុនពេលវិលត្រឡប់មកធម្មតាវិញ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky

ចុចអាន៖ Facebook ធ្វើឲ្យប៉ះពាល់ដល់ ការការពារឯកជនភាពរបស់អ្នកប្រើប្រាស់ WhatsApp រាប់លាននាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម