ព័ត៌មានអន្ដរជាតិ
អ្នកជិតខាងកម្ពុជា ស្ថិតក្នុងចំណោមប្រទេសអាស៊ី ប្រញាប់ប្រញាល់បញ្ជាទិញថ្នាំព្យាបាលកូវីដ Molnupiravir
ប្រទេសកូរ៉េខាងត្បូង ម៉ាឡេស៊ីនិងតៃវ៉ាន់បានឲ្យដឹងថា ពួកគេកំពុងពិភាក្សាដើម្បីទិញថ្នាំព្យាបាលជំងឺកូវីដ-១៩របស់ក្រុមហ៊ុន Merck ខណៈហ្វីលីពីននិយាយថា ខ្លួនសង្ឃឹមថា ការសិក្សាក្នុងស្រុករបស់ខ្លួន នឹងអនុញ្ញាតឲ្យខ្លួនទទួលបានថ្នាំនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសទាំងនេះបានបដិសេធ ផ្តល់ព័ត៌មានលម្អិតស្តីពីការចរចាទិញ។
ស្របពេលជាមួយគ្នានោះដែរ រដ្ឋាភិបាលថៃកំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតថ្នាំអាមេរិក Merck & Co ដើម្បីទិញថ្នាំប្រឆាំងវីរុសនេះចំនួន ២០ ម៉ឺនគ្រាប់ ធ្វើឲ្យខ្លួនក្លាយជាប្រទេសអាស៊ីចុងក្រោយបង្អស់ ដែលស្វែងរកការផ្គត់ផ្គង់ថ្នាំនេះ។
លោក Somsak Akksilp អគ្គនាយកនៃនាយកដ្ឋានសេវាកម្មវេជ្ជសាស្ត្រថៃ បានប្រាប់រ៉យទ័រថា បច្ចុប្បន្ន ប្រទេសថៃកំពុងធ្វើការលើកិច្ចព្រមព្រៀងទិញថ្នាំប្រឆាំងវីរុស Molnupiravir។
លោក Somsak និយាយថា “ឥឡូវនេះ យើងកំពុងធ្វើការលើកិច្ចព្រមព្រៀងទិញជាមួយក្រុមហ៊ុន Merck ដែលរំពឹងថានឹងបញ្ចប់នៅសប្តាហ៍នេះ”។
ថ្នាំគ្រាប់នេះអាចមកដល់ប្រទេសថៃក្នុងខែធ្នូ ថ្វីបើកិច្ចព្រមព្រៀងនេះ ត្រូវឆ្លងកាត់ការយល់ព្រមពីរដ្ឋបាលចំណីអាហារនិងឱសថរបស់សហរដ្ឋអាមេរិក និងនិយតករថៃក៏ដោយ។
ការប្រញាប់ប្រញាល់បញ្ជាទិញថ្នាំនេះ បានកើតឡើងបន្ទាប់ពីទិន្នន័យពីការសាកល្បងព្យាបាលបណ្តោះអាសន្នដែលចេញផ្សាយកាលពីថ្ងៃសុក្រ បានបង្ហាញថា ថ្នាំនេះអាចកាត់បន្ថយប្រហែល ៥០ ភាគរយនៃឱកាសចូលមន្ទីរពេទ្យឬស្លាប់ ចំពោះអ្នកជំងឺដែលមានហានិភ័យធ្ងន់ធ្ងរពី កូវីដ-១៩៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ចុងឆ្នាំនេះ ពិភពលោក នឹងទទួលបានថ្នាំគ្រាប់ ១០លានដូស ដើម្បីកម្ចាត់កូវីដ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គម្រោងផ្លូវល្បឿនលឿន ១៧ ខ្សែ ដាក់ក្នុងផែនការមេអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បេក្ខជនប្រកួតកម្មវិធីចម្រៀងរ៉េបម្នាក់ ចេញមុខសុំទោសក្រោយចម្លងប៉ារ៉ូលពីបទម្ចាស់ដើម Zedes (មានវីដេអូ)
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ករណីប្រទះឃើញសពស្ត្រីម្នាក់នៅឃុំចំបក់ សមត្ថកិច្ចសន្និដ្ឋានថាអាចមកពីប្រតិកម្មថ្នាំ ខណៈឃាត់ខ្លួនម្ចាស់គ្លីនិកមួយកន្លែងមកសួរនាំ