ព័ត៌មានអន្ដរជាតិ
មន្ទីរពេទ្យធំបំផុតក្រុងញូវយ៉កបញ្ឈប់បុគ្គលិក១៤០០នាក់រឿងអត់ចាក់វ៉ាក់សាំង
មន្ទីរពេទ្យ Northwell Health ដែលមានបុគ្គលិកជាង៧៦០០០នាក់ និងជាមន្ទីរពេទ្យធំជាងគេបំផុតនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកបានបញ្ឈប់បុគ្គលិក១៤០០នាក់ដោយសារពួកគេបដិសេធចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។ នេះបើតាមមន្ទីរពេទ្យបានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញ។
លោក Andrew Cuomo អភិបាលក្រុងញូវយ៉កបានប្រកាសកាលពីខែសីហាថា បុគ្គលិកសុខាភិបាលទាំងអស់នៅទីក្រុងញូវយ៉កត្រូវតែចាក់វ៉ាក់សាំងបង្ការកូវីដ-១៩យ៉ាងហោចណាស់១ដូសគិតត្រឹមថ្ងៃទី២៧ ខែកញ្ញា។

ក្នុងសេចក្តីប្រកាសមួយ មន្ទីរពេទ្យ Northwell បាននិយាយថា ខ្លួនត្រូវចាត់វិធានការគឃ្លើនឲ្យបានលឿនបំផុតដើម្បីពន្លឿនការចាក់វ៉ាក់សាំងពេញឲ្យបានជាង៩៧%នៅកន្លែងការងាររបស់ខ្លួន។ បុគ្គលិកម្នាក់ៗត្រូវតែចាក់វ៉ាក់សាំង។
អ្នកនាំពាក្យមន្ទីរពេទ្យ Northwell បាននិយាយថា ទោះជាមន្ទីរពេទ្យសោកស្តាយក្នុងការបាត់បង់បុគ្គលិកដោយសារការអនុវត្តវិធានការចាក់វ៉ាក់សាំង ក៏ការចាក់វ៉ាក់សាំងពេញដូសគឺពិតជាសំខាន់ណាស់ដើម្បីបំពេញកាតព្វកិច្ចក្នុងការការពារសុខភាព និងសុវត្ថិភាពរបស់បុគ្គលិក អ្នកជំងឺ និងសហគមន៍ទាំងមូល។
គោលនយោបាយចាក់វ៉ាក់សាំងរបស់មន្ទីរពេទ្យ Northwell តម្រូវឲ្យបុគ្គលិកទាំងអស់ចាក់វ៉ាក់សាំងដើម្បីគោរពទៅតាមគោលការណ៍ច្បាប់របស់រដ្ឋ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ