ព័ត៌មានអន្ដរជាតិ
ប៉ូលិសរដ្ឋ Queensland មិនចាក់វ៉ាក់សាំងជាង ១ពាន់នាក់ ប្រឈមការព្យួរការងារ ដោយគ្មានប្រាក់ខែ
មន្រ្តីប៉ូលិសរដ្ឋ Queensland ដែលមិនចាក់វ៉ាក់សាំងជាង ១,០០០ នាក់ កំពុងប្រឈមមុខនឹងការព្យួរការងារ ដោយមិនទទួលបានប្រាក់ខែ។

វ៉ាក់សាំងកាតព្វកិច្ចដ៏ចម្រូងចម្រាស ដែលតម្រូវឲ្យបុគ្គលិកប៉ូលិស ត្រូវទទួលវ៉ាក់សាំងយ៉ាងហោចណាស់មួយដូសត្រឹមថ្ងៃទី ៥ ខែតុលានេះ បានជំរុញឲ្យមានប្រតិកម្មតបតនៅក្នុងរដ្ឋអូស្រ្តាលីមួយនេះ ដោយមន្រ្តីខ្លះអះអាងថា វាប្រឆាំងនឹងសិទ្ធិមនុស្សរបស់ពួកគេ។
ការពន្យាពេលរហូតដល់ថ្ងៃទី ១២ ខែតុលា នឹងអនុញ្ញាតឲ្យមានការដាក់ពាក្យសុំ ការលើកលែងជាផ្លូវការ។

ស្នងការប៉ូលិសលោកស្រី Katarina Carroll កំពុងប្រឈមមុខនឹងការផ្អាកប្រហែល ១០ភាគរយនៃកម្លាំងរបស់រដ្ឋ Queensland ពោលគឺស្មើនឹងប៉ូលិសប្រហែល ១,២០០ នាក់ប៉ុន្តែលោកស្រីនិយាយថា ស្ថានភាពអាចគ្រប់គ្រងបាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ នេះជាអ្វីដែលគួរព្រួយបារម្ភ! នៅសុខៗ អូស្រ្តាលី ផ្ទុះករណីឆ្លងក្នុងសហគមន៍ ទាំងមិនដឹងប្រភពកូវីដនៅឯណា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ