Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន​ស៊ើប​អង្កេត​ប៉ូលិស​ជាង​១៥០​នាក់​ពាក់​ព័ន្ធ​សង្គ្រាមគ្រឿង​ញៀន​របស់​លោក Duterte

បានផុស

នៅ

ការ​ស៊ើប​អង្កេត​ដំបូង​​របស់​​រដ្ឋាភិបាល​ហ្វីលីពីន​បាន​រក​ឃើញ​មន្ត្រី​ប៉ូលិស​​​១៥៤​នាក់​​អាច​នឹង​ជាប់​ទោស​ព្រហ្មទណ្ឌ​ជុំ​វិញ​ការប្រព្រឹត្ត​របស់​ពួក​គេ​​នៅ​ក្នុង​សង្គ្រាម​គ្រឿង​ញៀន​ហូរឈាម​របស់​ប្រធានាធិបតី​ Rodrigo Duterte ។

រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​លោក Menardo Guevarra បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ការ​រក​ឃើញកើត​ឡើង​ប៉ុន្មាន​សប្តាហ៍​ បន្ទាប់​ពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) បាន​យល់​ព្រម​​លើ​ការ​ស៊ើប​អង្កេត​ជា​ផ្លូវ​ការ​មួយ​ពាក់​ព័ន្ធ​នឹង​​មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​សារ​ចោទ​ប្រកាន់​ពីការ​ជួញ​ដូរ​គ្រឿង​ញៀន​ចាប់​តាំង​ពី​លោក Duterte កាន់​តំណែង​ក្នុង​ឆ្នាំ​២០១៦។

រដ្ឋាភិបាល​បាន​និយាយ​ថា ខ្លួន​នឹង​មិន​សហការ​ជា​មួយ​ការ​ស៊ើប​អង្កេត​អន្តរជាតិ​ឡើយ​ ពី​ព្រោះ​ហ្វីលីពីន​មាន​ប្រព័ន្ធ​យុត្តិធម៌ខ្លួន​ឯង​កំពុង​ដំណើរការ។

លោកប្រធានាធិបតី​ Rodrigo Duterte
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Duterte អាយុ​៧៦​ឆ្នាំ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បីក្លាហាន​នឹង​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​ដើម្បី​​ឲ្យ​កាត់ទោស​លោក និង​បាន​និយាយ​ជា​សាធារណៈ​ថា លោក​រីក​រាយ​នឹង​ចូល​ដេក​គុក​ ដោយ​សារ​តែ​លោក​បាន​សម្លាប់​មនុស្ស​ដែល​មាន​ចេតនា​បំផ្លាញ​ប្រទេស​របស់​លោក។

លោក Duterte នឹង​ចុះ​ចេញ​ពី​តំណែង​ប្រធានាធិបតី​ឆ្នាំ​២០២២​ខាង​មុខ ហើយ​អ្នក​វិភាគ​នយោបាយរំពឹង​ថា លោក​នឹង​តែង​តាំង​អ្នក​ស្នង​តំណែង​ដែលអាច​ការពារ​លោកតាម​ផ្លូវ​ច្បាប់​ទាំង​នៅ​ក្នុង​ប្រទេស​ ឬ​តុលាការ ICC នៅ​ពេល​លោក​ចាក​ចេញ​ពី​អំណាច។

ក្នុង​សុន្ទរកថា​កាល​ពី​យប់​ថ្ងៃ​ចន្ទ លោក Duterte បាន​និយាយ​ថា លោក​រង់​ចាំ​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​លោក ទោះ​ជា​លោក​បាន​ទទួច​ថា តុលាការ ICC គ្មាន​សិទ្ធិ​ជ្រៀត​ជ្រែក​រឿង​ផ្ទៃ​ក្នុង​ប្រទេស​ទេ។

លោក​មាន​ប្រសាសន៍​ថា ៖«ខ្ញុំ​នឹង​ត្រៀម​ខ្លួន​ការពារ​ខ្លួន​ឯង។ ICC សូម​កុំកុហក»។

ក្រុម​សកម្មជន​បាន​និយាយ​ថា ការ​បិទ​បាំង​ជា​ប្រព័ន្ធ ហើយ​​ការ​សម្លាប់​អ្នក​ប្រើ​ប្រាស់ និង​ជួញ​ដូរ​គ្រឿង​ញៀន​រាប់​ពាន់​នាក់​មិន​ត្រូវ​បាន​កាត់​ទោសទេ។ ប៉ូលិស​បាន​បដិសេធ​ចំពោះ​ការ​ធ្វើ​ខុស និង​និយាយ​ថា ការ​សម្លាប់គឺ​ដើម្បី​ការពារ​ខ្លួន។

រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌លោក Guevarra បាន​ប្រាប់​អ្នក​កាសែត​ថា ៖«មន្ត្រី​ប៉ូលិស​ពាក់​ព័ន្ធ​នឹង​ករណី​ទាំង​នេះ​មិន​ត្រឹម​តែ​ទទួល​ខុស​ត្រូវ​តាម​រដ្ឋបាល​​នោះ​ទេ។ ភស្តុតាង​​មាន​ស្រាប់​អាច​ចង្អុល​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​ព្រហ្មទណ្ឌ​ផង​ដែរ»។

យោង​តាម​រដ្ឋាភិបាលថា ការ​ពិនិត្យ​ឡើង​វិញ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក Duterte មុន​ពេល​មហា​សន្និបាត​អង្គការ​សហ​ប្រជា​ជាតិ​​ថា ​ប៉ូលិស​ដែល​ទទួល​បន្ទុក​​ចំពោះ​​ឃាតកម្ម​នឹង​ទទួល​ខុស​ត្រូវ។​

លោក Guevarra ឲ្យ​ដឹង​ថា ប៉ូលិស និង​ក្រសួង​យុត្តិធម៌​បាន​ពិនិត្យ​ករណី​ចំនួន​៥២​ដែល​ជន​សង្ស័យ​ត្រូវ​បាន​សម្លាប់​តាម​អ្វី​ដែល​ប៉ូលិស​បាន​កត់​កំណត់​ហេតុ​ថា​ជា​ប្រតិបត្តិការ​ប្រឆាំង​គ្រឿង​ញៀន។  អ្នក​ទាំង​នោះ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ក្រុម​ស៊ើប​អង្កេត​រដ្ឋ​ដើម្បី​ចាត់​វិធានការ​បន្ត។

តាម​ផ្លូ​វ​ការ ជន​សង្ស័យ​គ្រឿង​ញៀន​៦២០០​នាក់​ត្រូវ​បាន​សម្លាប់​តាម​អ្វី​ដែល​ប៉ូលិស​និយាយ​ថា ជា​ការ​បង្ក្រាប​លើ​ជន​សង្ស័យ​​មិន​ព្រម​ឲ្យ​ចាប់​ខ្លួន។ ក្រុម​សកម្មជន​និយាយ​ថា មនុស្ស​រាប់​ពាន់​នាក់​​ភាគ​ច្រើន​ជា​អ្នកប្រើ​ប្រាស់​ អ្នក​ជួញដូរ​ត្រូវ​បាន​សម្លាប់​ក្នុង​សហគមន៍​អនាធិបតេយ្យ​ដោយ​ខ្មាន់កាំភ្លើង​អាថ៌កំបាំង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អត្ថាធិប្បាយ៣៣ នាទីutes មុន

បទវិភាគ៖ ផលប៉ះពាល់អវិជ្ជមានពីការបង្កកជំនួយអន្តរជាតិរបស់អាម៉េរិក និងការត្រៀមខ្លួនរបស់កម្ពុជាក្នុងការកាត់បន្ថយផលអវិជ្ជមាន

Cambodian Women League
កីឡា៥៨ នាទីutes មុន

ជ័យលាភីឯកត្តជន ក្រុម​ ​ក្នុង​លីគ​នារី​កម្ពុជា​២០២៤-២៥

Guo Jiakun
នយោបាយ១ ម៉ោង មុន

ប្រទេសចិនមិនអនុញ្ញាតឱ្យមានការប្រមាថណាមួយប៉ះពាល់ដល់មិត្តភាពជាមួយកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២០ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Voice Kids Cambodia

ព័ត៌មានជាតិ១២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១៤ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម