ព័ត៌មានអន្ដរជាតិ
ប្រទេសអាស៊ីមួយទៀត ប្រកាសទិញថ្នាំគ្រាប់ព្យាបាលកូវីដ
លោកនាយករដ្ឋមន្រ្តី Scott Morrison បាននិយាយនៅថ្ងៃអង្គារទី ៥ ខែតុលានេះថា ប្រទេស អូស្រ្តាលី នឹងទិញថ្នាំប្រឆាំងវីរុសរបស់ក្រុមហ៊ុន Merck ចំនួន ៣០០,០០០ ដូសស្របពេលរដ្ឋ Victoria បានកត់ត្រាចំនួនអ្នកឆ្លងកូវីដប្រចាំថ្ងៃខ្ពស់បំផុត។

Molnupiravir នឹងក្លាយជាថ្នាំគ្រាប់ដំបូងបង្អស់សម្រាប់ការព្យាបាលជំងឺ-១៩ ប្រសិនបើវាទទួលបានការយល់ព្រមតាមបទប្បញ្ញត្តិ ហើយថ្នាំនេះ អាចកាត់បន្ថយឱកាសនៃការស្លាប់ឬសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ចំពោះមនុស្សដែលមានហានិភ័យខ្ពស់បំផុតនៃជំងឺកូវីដ-១៩។
លោកនាយករដ្ឋមន្រ្តី Scott Morrison បានប្រាប់ Nine News នៅថ្ងៃអង្គារនេះថា “ការព្យាបាលទាំងនេះ មានន័យថា យើងនឹងអាចរស់នៅជាមួយមេរោគនេះបាន។ ថ្នាំ Molnupiravir ត្រូវលេបពីរដងក្នុងមួយថ្ងៃ រយៈពេល៥ថ្ងៃ”។

ថ្នាំនេះត្រូវបានគេរំពឹងថា នឹងទៅដល់ប្រទេសអូស្ត្រាលីនៅដើមឆ្នាំក្រោយ ប្រសិនបើមានការយល់ព្រមពីនិយ័តករឱសថរបស់ប្រទេសនេះ។ ក្រុមហ៊ុន Merck រំពឹងថានឹងផលិតថ្នាំបានចំនួន ១០ លានដូស នៅត្រឹមចុងឆ្នាំ ២០២១នេះ។
ស្របពេលជាមួយគ្នានោះដែរ ប្រទេសកូរ៉េខាងត្បូង ថៃ តៃវ៉ាន់និងម៉ាឡេស៊ី សុទ្ធតែបាននិយាយថា ពួកគេកំពុងពិភាក្សាដើម្បីទិញថ្នាំនេះ ខណៈហ្វីលីពីនកំពុងដំណើរការសាកល្បងលើថ្នាំគ្រាប់នេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អ្នកជិតខាងកម្ពុជា ស្ថិតក្នុងចំណោមប្រទេសអាស៊ី ប្រញាប់ប្រញាល់បញ្ជាទិញថ្នាំព្យាបាលកូវីដ Molnupiravir

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១៥ ម៉ោង ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង