ព័ត៌មានអន្ដរជាតិ
ជប៉ុន អាចជាប្រទេសអាស៊ីដំបូងគេ ប្រើថ្នាំគ្រាប់កម្ចាត់កូវីដនៅចុងឆ្នាំនេះ
ក្រុមហ៊ុនជប៉ុន MSD និយាយថា ខ្លួននឹងដាក់ពាក្យស្នើសុំការយល់ព្រមពីរដ្ឋាភិបាលឲ្យបានឆាប់ចំពោះថ្នាំគ្រាប់ប្រឆាំងជំងឺកូវីដ ១៩ របស់ក្រុមហ៊ុនឱសថអាមេរិក Merck ដោយសង្ឃឹមថា ថ្នាំនេះនឹងអាចផ្គត់ផ្គង់នៅប្រទេសជប៉ុននៅចុងឆ្នាំនេះ ។

លោក Kyle Tattle ប្រធានក្រុមហ៊ុន MSD ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Merck និងនាយកតំណាងក្រុមហ៊ុន MSD លោក Shirasawa Hiromichi បាននិយាយប្រាប់ទូរទស្សន៍ NHK ថា ក្រុមហ៊ុន MSD កំពុងពិភាក្សាជាមួយនិយតករជប៉ុនដើម្បីអនុម័តប្រើប្រាស់ថ្នាំ Molnupiravir ។
លោក Tattle បាននិយាយថា បើសិនថ្នាំលេបតាមមាត់ត្រូវបានអនុម័តមែននោះ ក្រុមហ៊ុននឹងចុះហត្ថលេខាជាមួយរដ្ឋាភិបាលដើម្បីផ្គត់ផ្គង់ចំនួនទឹកប្រាក់ដែលត្រូវការ ។

ចំណែកលោក Shirasawa និយាយថា ក្រុមហ៊ុន MSD មានគម្រោងរៀបចំប្រព័ន្ធចែកចាយថ្នាំគ្រាប់កូវីដ មុនរលកឆ្លងទី ៦ ដែលរំពឹងទុក ។ ក្រុមហ៊ុនសង្ឃឹមថា ថ្នាំនេះអាចចេញវេជ្ជបញ្ជាព្យាបាលក្នុងប្រទេស ដូចជំងឺផ្តាសាយតាមរដូវ ។
ប្រជាជនបានរង់ចាំការវិវត្តនៃថ្នាំលេបតាមមាត់ដែលអាចយកមកប្រើនៅផ្ទះបាន ក្រោយក្រុមហ៊ុន Merck និយាយថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្គត់ផ្គង់ថ្នាំគ្រប់គ្រាន់ដល់មនុស្ស ១០ លាននាក់នៅជុំវិញពិភពលោកនៅចុងឆ្នាំនេះ ហើយនៅឆ្នាំក្រោយ ក្រុមហ៊ុននេះរំពឹងថា នឹងពង្រីកផលិតកម្មដើម្បីផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់សម្រាប់ប្រជាជន ២០ លាននាក់ ។

ទន្ទឹមនោះក្រុមហ៊ុន Merck បានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ថ្នាំ Molnupiravir បានបង្ហាញពីប្រសិទ្ធភាពកាត់បន្ថយហានិភ័យនៃការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់ដោយសារជំងឺកូវីដ ១៩ បាន ៥០ ភាគរយ នៅក្នុងការសាកល្បងព្យាបាលដំណាក់កាលចុងក្រោយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ថ្នាំកូវីដលេបមួយថ្ងៃមួយគ្រាប់របស់ ជប៉ុន ចាប់ផ្ដើមផលិត និងផ្គត់ផ្គង់លើទីផ្សារនៅចុងឆ្នាំនេះ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ