ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ឡើងថតឈុតឆាកខ្សែភាពយន្តផ្ទាល់ៗនៅទីអវកាស
តារាសម្តែងជនជាតិរុស្សីម្នាក់ និងអ្នកដឹកនាំរឿងម្នាក់កំពុងស្ថិតនៅឯស្ថានីយ៍អវកាសអន្តរជាតិ (ISS) ក្នុងបេសកកម្មថតឈុតឆាកខ្សែភាពយន្តលើកដំបូងដែលថតនៅទីអវកាស ។

គម្រោងនេះគឺជាគំនិតរបស់ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos និងស្ថានីយ៍ទូរទស្សន៍រុស្ស៊ី (RTS) ខណៈការថតនៅលើស្ថានីយ៍អវកាសអន្តរជាតិ (ISS) ត្រូវបានគ្រោងទុករយៈពេល ១២ ថ្ងៃ ។

យាន Soyuz MS-19 បានហោះចេញពីទីអវកាស Baikonur Cosmodrome ប្រទេសកាហ្សាក់ស្ថានកាលពីថ្ងៃអង្គារ ។ នៅលើយន្តហោះមានតារាសម្តែងស្រី Yulia Peresild អ្នកដឹកនាំរឿង Klim Shipenko និងមគ្គុទេសក៍អវកាសយានិកជើងចាស់របស់ពួកគេ ។

នៅក្នុងខ្សែភាពយន្តនោះតួឯកស្រី Peresild ដែលដើរតួជាគ្រូពេទ្យវះកាត់ម្នាក់គឺប្រញាប់ទៅស្ថានីយអវកាសដើម្បីជួយសង្គ្រោះសមាជិកនាវិក ។

ថ្លែងទៅកាន់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទ មុនពេលការហោះហើរទៅទីអវកាស តួឯកស្រី Peresild បាននិយាយថា ការហ្វឹកហាត់យ៉ាងម៉ត់ចត់ដែលនាងទទួលបាន គឺជាបញ្ហាប្រឈមទាំងផ្លូវចិត្ត និងរាងកាយ ប៉ុន្តែនាងកំពុងរង់ចាំការថតរឿងនេះ ។
គួរបញ្ជាក់ថា គម្រោងថតរឿងរបស់រុស្ស៊ីកើតឡើង មុនផែនការស្រដៀងគ្នារបស់អាមេរិកដែលពាក់ព័ន្ធនឹងតារាសម្តែង Tom Cruise ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រុស្ស៊ី ជោគជ័យបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងចេញពីនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?