ព័ត៌មានអន្ដរជាតិ
មួយថ្ងៃផ្ទុះការវាយប្រហារភេរវកម្ម ១១ ដងនៅ ស៊ីរី
លោកឧត្តមនាវីឯក Vadim Kulit អនុប្រធានមជ្ឈមណ្ឌលសម្រាប់ការផ្សះផ្សានៃការប្រឆាំងនៅស៊ីរីបាននិយាយថា ក្រុមភេរវករ Jabhat al-Nusra បានបាញ់ផ្លោងលើតំបន់ Idlib នៃប្រទេសស៊ីរីចំនួន ១១ ដងក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។

លោក Kulit បាននិយាយថា “ក្នុងរយៈពេលមួយថ្ងៃការវាយប្រហារដោយគ្រាប់ផ្លោងចំនួន ១១ ដងពីទីតាំងរបស់ក្រុមភេរវករ Jabhat al-Nusra ត្រូវបានកត់ត្រានៅក្នុងតំបន់ Idlib ៦ ដង ទីក្រុង Aleppo ៤ ដង និងទីក្រុង Latakia ១ ដង” ។
លោក Kulit បាននិយាយទៀតថា ការវាយប្រហារនៅក្នុងខេត្ត Idlib ទាហានស៊ីរីម្នាក់ត្រូវបានសម្លាប់ ដោយអ្នកលបបាញ់ ។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលសម្រាប់ការផ្សះផ្សានៃការប្រឆាំង និងការត្រួតពិនិត្យលើចលនាជនភៀសខ្លួននៅស៊ីរីរបស់ក្រសួងការពារជាតិរុស្ស៊ីត្រូវបានបង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ ២០១៦ ។
ភារកិច្ចរបស់មជ្ឈមណ្ឌលមួយនេះរួមមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីក្រុមប្រដាប់អាវុធខុសច្បាប់ និងការតាំងទីលំនៅបុគ្គលដែលចូលរួមក្នុងរបបនៃការកម្ចាត់សត្រូវ ក៏ដូចជាការសម្របសម្រួលការផ្តល់ជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ពលរដ្ឋ អាហ្វហ្គានីស្ថាន រាប់រយនាក់ញាប់ដៃញាប់ជើងទៅធ្វើលិខិតឆ្លងដែន ចេញពីប្រទេស

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ