Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសមួយនៅអាមេរិកឡាទីន យកវ៉ាក់សាំង Sinopharm ចាក់ដល់កុមារអាយុ ៣ ទៅ ១១ ឆ្នាំ

បានផុស

នៅ

ថ្មីៗនេះប្រទេសអាហ្សង់ទីនបានអនុម័តការប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលបង្កើតឡើងដោយក្រុមហ៊ុនឱសថចិន Sinopharm សម្រាប់ចាក់ដល់កុមារអាយុចន្លោះពី ៣ ទៅ ១១ ឆ្នាំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសនេះលោកស្រី Carla Vizzotti បានធ្វើសេចក្តីប្រកាសនេះ ដើម្បីចាក់ដល់កុមារក្នុងក្រុមអាយុមួយនេះប្រមាណ ៦ លាននាក់ ។

លោកស្រី Vizzotti ក៏បានកត់សម្គាល់ផងដែរថា អាហ្សង់ទីនគ្រោងបញ្ចប់ការចាក់វ៉ាក់សាំងដល់ក្រុមមនុស្សដែលមានអាយុលើសពី ៣ ឆ្នាំនៅចុងឆ្នាំនេះ ។

ចំណែករដ្ឋមន្រ្តីអប់រំបាននិយាយថា ពួកគេរំពឹងថា ការចាក់វ៉ាក់សាំងដល់ក្រុមមនុស្សនេះនឹងជួយបន្តការសិក្សានៅក្នុងប្រទេសអាហ្សង់ទីន ។

គួរបញ្ជាក់ថា ប្រទេសអាហ្សង់ទីនបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ ១៩ ជាង ៥ លានករណី និងមានអ្នកស្លាប់ចំនួន ១១៥,០០០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ កុំបារម្ភ! វ៉ាក់សាំង Sinopharm មិនបង្កហានិភ័យជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល ឬដុំកំណកឈាមឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម