ព័ត៌មានអន្ដរជាតិ
WHO ឲ្យប្រើវ៉ាក់សាំងការពារជំងឺកាចសាហាវមួយនេះជាលើកដំបូង
អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធថា ខ្លួនកំពុងផ្តល់អនុសាសន៍ឲ្យប្រើប្រាស់នូវវ៉ាក់សាំងការពារជំងឺគ្រុនចាញ់ដំបូងបង្អស់របស់ពិភពលោក ។
WHO និយាយថា ជំងឺឆ្លងដែលបង្កឡើងដោយមូសខាំបានសម្លាប់មនុស្សជាង ៤០ ម៉ឺននាក់ជារៀងរាល់ឆ្នាំ ហើយភាគច្រើនជាកុមារតូចៗនៅទ្វីបអាហ្វ្រិក ។
កន្លងមកអង្គការនេះបានសម្របសម្រួលកម្មវិធីសាកល្បងមួយ ចាប់តាំងពីឆ្នាំ ២០១៩ ដើម្បីផ្តល់វ៉ាក់សាំងការពារជំងឺគ្រុនចាញ់ដល់កុមារជាង ៨០០,០០០ នាក់នៅប្រទេសហ្គាណា កេនយ៉ា និងម៉ាឡាវី ។
ទន្ទឹមនោះ ក្រុមហ៊ុនឱសថអង់គ្លេស GlaxoSmithKline និងក្រុមហ៊ុនដទៃទៀតនិយាយថា ពួកគេបានបញ្ជាក់ពីប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងរបស់ខ្លួនក្នុងការសាកល្បងព្យាបាលជំងឺដ៏កាចសាហាវនេះ ។
WHO និយាយថា វ៉ាក់សាំងការពារជំងឺគ្រុនចាញ់របស់ក្រុមហ៊ុន GlaxoSmithKline បានកាត់បន្ថយឱកាសនៃការវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរចំនួន ៣០ ភាគរយ ។
ចំណែកអគ្គនាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus បានប្រាប់អ្នកយកព័ត៌មានថា វ៉ាក់សាំងដែលមានអាយុកាលជាង ៣០ ឆ្នាំមកហើយនោះ បានផ្លាស់ប្តូរដំណើរប្រែប្រួលនៃសុខភាពសាធារណៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ជំងឺកាចសាហាវមួយដែលធន់នឹងថ្នាំព្យាបាលកំពុងរាលដាលខ្លាំងនៅ អាហ្វ្រិកខាងកើត
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់