Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ទទូចឲ្យអាមេរិកឈប់លក់អាវុធទៅកោះ តៃវ៉ាន់ ហើយព្រមានក្រុង តៃប៉ិ ធ្ងន់ៗ

បានផុស

នៅ

ប្រទេសចិនកាលពីថ្ងៃចន្ទបានបញ្ជាក់ជាថ្មីនូវការប្រឆាំងយ៉ាងដាច់ខាតរបស់ខ្លួនចំពោះការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យកោះតៃវ៉ាន់ដោយទទូចឲ្យសហរដ្ឋអាមេរិកដោះស្រាយបញ្ហាដែលទាក់ទងនឹងកោះតៃវ៉ាន់ដោយប្រយ័ត្នប្រយែងនិងត្រឹមត្រូវហើយចៀសវាងកុំដើរលើផ្លូវខុសនិងគ្រោះថ្នាក់ទៀត។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Hua បាននិយាយថា “ប្រទេសចិនសូមប្រឆាំងដាច់ខាតចំពោះការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យកោះតៃវ៉ាន់”។ លោកស្រីបន្ថែមថា ជំហររបស់ចិនគឺច្បាស់លាស់និងជាក់លាក់។

យោងតាមរបាយការណ៍បានឲ្យដឹងថា កោះតៃវ៉ាន់បានចំណាយថវិកាចំនួន១១.៨ពាន់លានដុល្លារអាមេរិកចាប់តាំងពីដើមឆ្នាំនេះមកក្នុងការទិញអាវុធពីសហរដ្ឋអាមេរិក។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying

អ្នកនាំពាក្យដដែលបាននិយាយថា “យើងសូមផ្ញើសារដ៏ម៉ឺងម៉ាត់នេះជាថ្មីម្តងទៀតដល់ភាគីសហរដ្ឋអាមេរិកថា ប្រទេសចិននឹងប្រយុទ្ធប្រឆាំងដល់រាល់ការប៉ុនប៉ងទាំងឡាយណាដែលធ្វើឲ្យអន្តរាយដល់ផលប្រយោជន៍ស្នូលរបស់ចិននិងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន”។

ស្របពេលជាមួយគ្នានោះ លោកស្រីបានជំរុញឲ្យសហរដ្ឋអាមេរិកគោរពតាមគោលការណ៍ “ចិនតែមួយ” និងសេចក្តីប្រកាសរួម ចិន-អាមេរិក ចំនួនបី, បញ្ឈប់ការលក់អាវុធទៅឲ្យកោះតៃវ៉ាន់, បញ្ឈប់ទំនាក់ទំនងយោធាជាមួយកោះនេះនិងត្រូវដោះស្រាយបញ្ហាដែលទាក់ទងនឹងកោះតៃវ៉ាន់ដោយប្រយ័ត្នប្រយែងដើម្បីចៀសវាងការដើរផ្លូវខុសនិងគ្រោះថ្នាក់បន្ថែមទៀត។

លោកស្រី Hua បានបន្ថែមទៀតថា “យើងក៏សូមផ្តល់នូវសារដ៏ម៉ឺងម៉ាត់ដល់អាជ្ញាធរតៃវ៉ាន់ផងដែរថា “ឯករាជ្យភាពរបស់តៃវ៉ាន់” គឺជាផ្លូវទាល់ដែលគ្មានច្រកចេញ។ ការប៉ុនប៉ងនិងសកម្មភាពដើម្បីស្វែងរកការជ្រៀតជ្រែកពីខាងក្រៅនិងប្រើប្រាស់អាវុធដើម្បីទប់ទល់នឹងការបង្រួបបង្រួមឡើងវិញ នឹងត្រូវបរាជ័យ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖ តៃវ៉ាន់បង្ហាញទំនុកចិត្តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយរដ្ឋាភិបាលថ្មីរបស់អាមេរិក

ចុចអាន៖ កោះតៃវ៉ាន់ចាប់ផ្តើមសាងសង់កងនាវាមុជទឹកថ្មីនៅសប្តាហ៍ក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ប្អូនស្រី គីម ជុងអ៊ុន ថាកូរ៉េខាងជើងមិនចាប់អារម្មណ៍ចរចាជាមួយកូរ៉េខាងត្បូងទេ

ព័ត៌មានជាតិ២៣ នាទីutes មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

ព័ត៌មានជាតិ២៩ នាទីutes មុន

ត្បិតមានកម្ពុជាជម្លោះព្រំដែនជាមួយថៃ ក៏រដ្ឋនៅតែបន្ត​បើកប្រាក់ឧបត្ថម្ភដល់ពលរដ្ឋមានបណ្ណសមធម៌ធម្មតា

ព័ត៌មានជាតិ៤០ នាទីutes មុន

ឧកញ៉ា សួរ វីរៈ៖ ក្រុមហ៊ុនត្រៀមខ្លួនជាមួយរដ្ឋាភិបាល ប្រសិនមានតម្រូវការឡានដឹកពលរដ្ឋពីតំបន់បាញ់ប្រហារ មកទីទួលសុវត្ថិភាព

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?

ព័ត៌មានជាតិ២៣ នាទីutes មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

ព័ត៌មានជាតិ១៨ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

Sokha Hotels

ព័ត៌មានពេញនិយម