ព័ត៌មានអន្ដរជាតិ
ចិន ទទូចឲ្យអាមេរិកឈប់លក់អាវុធទៅកោះ តៃវ៉ាន់ ហើយព្រមានក្រុង តៃប៉ិ ធ្ងន់ៗ
ប្រទេសចិនកាលពីថ្ងៃចន្ទបានបញ្ជាក់ជាថ្មីនូវការប្រឆាំងយ៉ាងដាច់ខាតរបស់ខ្លួនចំពោះការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យកោះតៃវ៉ាន់ដោយទទូចឲ្យសហរដ្ឋអាមេរិកដោះស្រាយបញ្ហាដែលទាក់ទងនឹងកោះតៃវ៉ាន់ដោយប្រយ័ត្នប្រយែងនិងត្រឹមត្រូវហើយចៀសវាងកុំដើរលើផ្លូវខុសនិងគ្រោះថ្នាក់ទៀត។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ។
លោកស្រី Hua បាននិយាយថា “ប្រទេសចិនសូមប្រឆាំងដាច់ខាតចំពោះការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យកោះតៃវ៉ាន់”។ លោកស្រីបន្ថែមថា ជំហររបស់ចិនគឺច្បាស់លាស់និងជាក់លាក់។
យោងតាមរបាយការណ៍បានឲ្យដឹងថា កោះតៃវ៉ាន់បានចំណាយថវិកាចំនួន១១.៨ពាន់លានដុល្លារអាមេរិកចាប់តាំងពីដើមឆ្នាំនេះមកក្នុងការទិញអាវុធពីសហរដ្ឋអាមេរិក។
អ្នកនាំពាក្យដដែលបាននិយាយថា “យើងសូមផ្ញើសារដ៏ម៉ឺងម៉ាត់នេះជាថ្មីម្តងទៀតដល់ភាគីសហរដ្ឋអាមេរិកថា ប្រទេសចិននឹងប្រយុទ្ធប្រឆាំងដល់រាល់ការប៉ុនប៉ងទាំងឡាយណាដែលធ្វើឲ្យអន្តរាយដល់ផលប្រយោជន៍ស្នូលរបស់ចិននិងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន”។
ស្របពេលជាមួយគ្នានោះ លោកស្រីបានជំរុញឲ្យសហរដ្ឋអាមេរិកគោរពតាមគោលការណ៍ “ចិនតែមួយ” និងសេចក្តីប្រកាសរួម ចិន-អាមេរិក ចំនួនបី, បញ្ឈប់ការលក់អាវុធទៅឲ្យកោះតៃវ៉ាន់, បញ្ឈប់ទំនាក់ទំនងយោធាជាមួយកោះនេះនិងត្រូវដោះស្រាយបញ្ហាដែលទាក់ទងនឹងកោះតៃវ៉ាន់ដោយប្រយ័ត្នប្រយែងដើម្បីចៀសវាងការដើរផ្លូវខុសនិងគ្រោះថ្នាក់បន្ថែមទៀត។
លោកស្រី Hua បានបន្ថែមទៀតថា “យើងក៏សូមផ្តល់នូវសារដ៏ម៉ឺងម៉ាត់ដល់អាជ្ញាធរតៃវ៉ាន់ផងដែរថា “ឯករាជ្យភាពរបស់តៃវ៉ាន់” គឺជាផ្លូវទាល់ដែលគ្មានច្រកចេញ។ ការប៉ុនប៉ងនិងសកម្មភាពដើម្បីស្វែងរកការជ្រៀតជ្រែកពីខាងក្រៅនិងប្រើប្រាស់អាវុធដើម្បីទប់ទល់នឹងការបង្រួបបង្រួមឡើងវិញ នឹងត្រូវបរាជ័យ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ តៃវ៉ាន់បង្ហាញទំនុកចិត្តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយរដ្ឋាភិបាលថ្មីរបស់អាមេរិក
ចុចអាន៖ កោះតៃវ៉ាន់ចាប់ផ្តើមសាងសង់កងនាវាមុជទឹកថ្មីនៅសប្តាហ៍ក្រោយ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ