ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងកូវីដ ២ប្រភេទ ផ្តល់ការការពារ ខ្លាំងជាងភាពស៊ាំ ពីធម្មជាតិទៅទៀត
ក្រុមអ្នកស្រាវជ្រាវបានអះអាងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីរប្រភេទ ផ្តល់នូវការការពារប្រសើរជាង ភាពស៊ាំពីដែលបង្កឡើងដោយ អ្នកធ្លាប់ឆ្លងមេរោគទៅទៀត។

ទោះបីជាយ៉ាងណាក៏ដោយ វិសាលភាពពិតប្រាកដ នៃភាពស៊ាំប្រឆាំងនឹងវីរុសកូវីដ នៅតែមានភាពអាថ៌កំបាំង។
ប៉ុន្តែឥឡូវនេះ កម្មវិធីតាមដានរោគសញ្ញា កូវីដ-១៩ ធំបំផុតរបស់ចក្រភពអង់គ្លេស បានបង្ហាញនូវទិន្នន័យរបស់ខ្លួនយ៉ាងច្បាស់ៗ។

អ្នកជំនាញនៅសាកលវិទ្យាល័យ King’s College London និងក្រុមហ៊ុនបច្ចេកវិទ្យាសុខភាព ZOE ដែលដំណើរការកម្មវិធីនេះ បាននិយាយថា ការឆ្លងមេរោគពីធម្មជាតិ អាចការពារមនុស្សមិនឲ្យឆ្លងមេរោគម្តងទៀតបាន ៦៥ភាគរយ។
ប៉ុន្តែការចាក់វ៉ាក់សាំង AstraZeneca ចំនួនពីរដូស ត្រូវបានគេរកឃើញថា មានការការពារល្អប្រសើរជាងនេះ ពោលគឺមានប្រសិទ្ធភាពប្រហែល ៧១ ភាគរយ។ រីឯវ៉ាក់សាំង Pfizer កាន់តែមានភាពរឹងមាំ ដោយការចាក់ពីរដូស បានផ្តល់នូវការការពារប្រហែល ៨០ ភាគរយ បន្ទាប់ពីរយៈពេល៦ខែ។

ថ្វីបើមានការរកឃើញនេះក៏ដោយ ក៏ប៉ុន្តែការស្រាវជ្រាវក៏បានណែនាំផងដែរថា ភាពស៊ាំពីធម្មជាតិមិនចាប់ផ្តើមថយចុះនោះទេក្នុងរយៈពេលយ៉ាងហោចណាស់មួយឆ្នាំ ប៉ុន្តែការការពារពីវ៉ាក់សាំងអាចចុះខ្សោយបន្ទាប់ពី រយៈពេលត្រឹមតែបីខែប៉ុណ្ណោះ។
ស្របពេលជាមួយគ្នានោះ ក្រុមអ្នកជំនាញបានអះអាងថា ការឆ្លងមេរោគតាមធម្មជាតិ គឺជាទម្រង់ការពារដ៏ល្អបំផុតប្រឆាំងនឹងមេរោគនេះ ជាពិសេសចំពោះក្មេងៗដែលទទួលបានវ៉ាក់សាំងតែមួយដូស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ទិន្នន័យថ្មី បង្ហាញប្រសិទ្ធភាពល្អឥតខ្ចោះ របស់វ៉ាក់សាំង Astra Zeneca

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ