ព័ត៌មានអន្ដរជាតិ
សារព័ត៌មានអង់គ្លេស The Guardian កែតម្រូវអត្ថបទរបស់ខ្លួន ក្រោយចុះផ្សាយថា សម្ដេចតេជោ ហ៊ុន សែន មានលិខិតឆ្លងដែនប្រទេសស៊ីប
ក្រោយពីមានប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់រដ្ឋាភិបាល និងជាពិសេសពីក្រុមមេធាវីរបស់រដ្ឋាភិបាលកម្ពុជា សារព័ត៌មានអង់គ្លេស The Guardian បានកែតម្រូវអត្ថបទព័ត៌មានរបស់ខ្លួនពាក់ព័ន្ធនឹងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

សារព័ត៌មាន The Guardian បានចុះផ្សាយអត្ថបទមួយ ដែលមានចំណងជើងថា “ការិយាល័យមេធាវី ដែលបង្កើតឡើងដោយប្រធានាធិបតីប្រទេសស៊ីប (Cyprus) ត្រូវបានចោទប្រកាន់ពីការលាក់បំបាំង នូវទ្រព្យសម្បត្តិរបស់ជនជាតិរុស្ស៊ី ដែលរត់គេចខ្លួន” ហើយក្នុងនោះសារព័ត៌មានមួយនេះក៏បានចុះផ្សាយចោទប្រកាន់ដោយបំភ្លៃការពិតទាំងស្រុងផងដែរថា “សម្ដេច ហ៊ុន សែន មានលិខិតឆ្លងដែនប្រទេសស៊ីប (Cyprus)” ។
ប៉ុន្តែក្រោយពីមានប្រតិកម្មសារព័ត៌មាន The Guardian បានកែសម្រួលឡើងវិញថា “មន្រ្តីនៅក្បែរសម្ដេច ហ៊ុន សែន ត្រូវបានគេរកឃើញថា ស្ថិតនៅក្នុងចំណោមជនជាតិមិនមែនអឺរ៉ុប រាប់ពាន់នាក់ដែលបានទទួលលិខិតឆ្លងដែនប្រទេសស៊ីប” ។
នៅក្នុងអត្ថបទដដែលនោះក៏បានបញ្ជាក់នៅខាងក្រោមដែរថា “អត្ថបទនេះត្រូវបានធ្វើកែសម្រួលនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ខណៈអត្ថបទមុនបាននិយាយដោយមិនត្រឹមត្រូវថា សម្ដេច ហ៊ុន សែន ស្ថិតក្នុងចំណោមអ្នកដែលបានទទួលលិខិតឆ្លងដែនប្រទេសស៊ីប” ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ក្រុមមេធាវីរាជរដ្ឋាភិបាលបានបដិសេធ និងទាត់ចោលទាំងស្រុងនូវការចុះផ្សាយដោយគ្មានសច្ចភាព គ្មានមូលដ្ឋាន និងផ្ទុយពីការពិតរបស់សារព័ត៌មាន The Guardian ខាងលើនេះ ។
ក្រុមមេធាវីរាជរដ្ឋាភិបាលបានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានសញ្ជាតិខ្មែរតែមួយគត់ គ្មានសញ្ជាតិបរទេសណាមួយ គ្មានលំនៅដ្ឋានណាមួយឯបរទេស ហើយក៏មិនដែលរត់ចោលប្រជាជន និងប្រទេសកម្ពុជានោះទេ ។
ក្រុមមេធាវីរាជរដ្ឋាភិបាលបានបញ្ជាក់ទៀតថា ការចុះផ្សាយថា សម្ដេច ហ៊ុន សែន មានលិខិតឆ្លងដែនប្រទេស៊ីប (Cyprus) ជាការចុះផ្សាយដែលបំផ្លើស និងប្រាសចាកពីការពិតសុទ្ធសាធ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Guardian

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?