Connect with us

ព័ត៌មានអន្ដរជាតិ

ការ​សិក្សា​បង្ហាញ​ពី​ជំងឺ​កូវីដ​កើតមាន​នៅ​លើ​ម្រាមជើង

បានផុស

នៅ

អ្នក​វិទ្យាសាស្ត្រ​ជឿ​ជាក់​​លើ​មូល​ហេតុ​ដែល​ពួក​គាត់​អាច​​ពន្យល់​ពីមនុស្ស​មួយ​ចំនួន​​កើត​មាន​អាការ​រោគ​សញ្ញា​កូវីដ​នៅ​លើ​ម្រាម​ជើង ហើយ​អាច​មាន​ទាំង​ម្រាម​ដៃ​ថែម​ទៀត។​

រោគ​សញ្ញា​កូវីដ​នៅ​លើ​ម្រាម​ជើង​ជា​ផ្នែក​មួយ​នៃ​ផល​ប៉ះ​ពាល់​លើ​រាងកាយ​​ដែល​វា​ផ្លាស់​ប្តូរ​ពី​របៀប​វាយ​ប្រហារ​របស់​វីរុស។

អ្នក​ស្រាវ​ជ្រាវបាន​និយាយ​ថា ពួក​គាត់​បាន​ចង្អុល​បង្ហាញ​ពី​កត្តា​ខ្លះរបស់​ប្រព័ន្ធភាពស៊ាំ​ដែល​ហាក់​ដូច​ជា​ពាក់​ព័ន្ធ។

ការ​រក​ឃើញ​ដែល​ចេញ​ផ្សាយ​នៅ​ទិនានុប្បវត្តិ​សើ​ស្បែក​អង់គ្លេស​ប្រហែល​ជា​ជួយ​ដល់​ការ​ព្យាបាល​​​រោគ​សញ្ញា​កូវីដលើ​ម្រាម​ជើង​កាន់​តែ​ល្អ​ប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វី​ទៅ​ជា​កូវីដម្រាម​ជើង​?

វា​អាច​កើត​មាន​នៅលើ​មនុស្ស​ក្នុងវ័យ​ណា​មួយ ប៉ុន្តែ​កើត​មាន​លើ​កុមារ និង​ក្មេង​ជំទង់ច្រើន​ជាង។ សម្រាប់​អ្នក​ខ្លះ​មិន​មាន​អាការ​ឈឺ​ចាប់ទេ​​​ ប៉ុន្តែ​អ្នក​ខ្លះ​​មាន​រោគ​សញ្ញា​កន្ទួល ​ឈឺចាប់​ និង​រមាស់ខ្លាំង ដោយ​មាន​ពងបែក និង​ហើម។

ក្មេង​ស្រី​ឈ្មោះ Sofia អាយុ​១៣​ឆ្នាំ​​រស់​នៅ Clackmannanshire ប្រទេស​ស្កុតឡែន​​​ពិបាក​ដើរ និង​ពាក់​ស្បែក​ជើង​នៅ​ពេល​នាង​កើត​មាន​រោគ​សញ្ញា​កូវីដ​លើ​ម្រាម​ជើង​កាល​ពី​ដើម​ឆ្នាំ​នេះ។ កាល​ពី​រដូវ​ក្តៅ​កន្លង​ទៅ នាង​​​ជិះ​រទេះ​រុញ​ជំនួស​ឲ្យ​ការ​ដើរ។

វា​កើត​មាន​លើ​ម្រាម​ជើង​ជា​ធម្មតា ប៉ុន្តែ​ពេល​ខ្លះ​ម្រាម​ដៃ​ក៏​កើត​មាន​អាការក្រហម ស្វាយ ហើយ​អ្នក​ខ្លះ​កើត​ទៅ​ជា​ស្បែក​គ្រើម និង​បត់​ម្រាម​មិន​ចង់​កើត។ អ្នក​ខ្លះ​កើត​មាន​ច្រើន​ខែ ហើយ​អ្នក​ខ្លះ​ក៏​មាន​ច្រើន​សប្តាហ៍។

ជា​រឿយ​ៗ ពួក​គេ​មិន​មាន​រោគសញ្ញា​ដូច​​កូវីដធម្មតា​នោះ​ទេ​​គឺ​ ក្អកជា​ប្រចាំ ក្តៅ​ខ្លួន បាត់​បង់​ក្លិន ឬ​រស់​ជាតិ​​ជា​ដើម។

ហេតុ​អ្វី​បាន​ជា​វា​កើត​ឡើង?

ការ​សិក្សា​ថ្មី​ៗបាន​រក​ឃើញ​ដោយ​ផ្អែក​លើ​ការ​ធ្វើ​តេស្ត​ឈាម និង​ស្បែក​បាន​លើក​ឡើង​ថា ពីរ​ផ្នែក​​នៃ​ប្រព័ន្ធ​ភាពស៊ាំ​ប្រហែល​ជា​ពាក់​ព័ន្ធ​។ ទាំង​ពីរ​ផ្នែក​ពាក់​ព័ន្ធ​នឹងយន្តការ​ដែល​រាង​កាយ​ប្រើ​ដើម្បី​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា។

មួយ​គឺ​ជា​ប្រូតេអ៉ីន​ប្រឆាំង​វីរុស​ដែល​ហៅ​ថា ​ក្រុម interferon ហើយ​មួយ​ទៀត​គឺ​ជា​ប្រភេទ​អង់ទីគ័រ​​វាយ​ប្រហារ​កោសិកា និង​ជាលិកា​របស់​​​ខ្លួន​ឯង​ខុស ដែល​មិន​ត្រឹម​តែ​រោគ​រាត​ត្បាត​នោះ​ទេ។

អ្នក​ស៊ើប​អង្កេត​ពី​សាកលវិទ្យាល័យ​បារីស ប្រទេស​បារាំង​បាន​និយាយ​ថា កោសិកា​ដែល​រុំ​សរសៃ​ឈាម​តូច​ៗ​ដែល​ផ្គត់​ផ្គង់​ដល់​តំបន់​ដែល​រង​ផល​ប៉ះ​ពាល់​ក៏​ត្រូវ​បាន​ចូល​រួម​ផង​ដែរ។

អ្នក​ស្រាវ​ជ្រាវ​បាន​សិក្សា​មនុស្ស​៥០​នាក់​ដែលសង្ស័យ​មាន​រោគ​សញ្ញា​កូវីដលើ​ម្រាម​ជើង​​កាល​ពី​ឆ្នាំ​២០២០ និង​១៣​នាក់​ទៀត​ដែល​មាន​ដំបៅ​ប្រហាក់​ប្រហែល​គ្នា​​​មិន​ពាក់​ព័ន្ធ​នឹង​ការ​ឆ្លង​កូវីដ ពី​ព្រោះ​ពួក​គេ​បាន​កើត​មាន​យូរ​មក​ហើយ​មុន​ពេល​កូវីដចាប់​ផ្តើមឡើង។

ពួក​គេ​សង្ឃឹម​ថា ការ​រក​ឃើញ​នឹង​ជួយ​ដល់​អ្នក​ជំងឺ និង​វេជ្ជបណ្ឌិត​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​អាការ។

អ្នក​ឯកទេស​រោគ​ស្ត្រីនៅ​ចក្រភព​អង់គ្លេស​ លោក​វេជ្ជបណ្ឌិត Ivan Bristow បាន​ឲ្យ​ដឹងថា សម្រាប់​ភាគ​ច្រើន​ដូច​ជា​ជំងឺ​គ្រុនពោះ​វៀន​ធម្មតា​ត្រូវ​បាន​រក​ឃើញ​កំឡុង​ពេល​មាន​ជំងឺផ្តាសាយ​ និង​នៅ​ក្នុង​អ្នក​ដែល​មាន​បញ្ហា​ចរន្ត​សរសៃឈាម  ដំបៅ​ជាធម្មតា​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ​អ្នក​ខ្លះត្រូវ​ការ​ព្យាបាល​។

លោក​ថា ៖«ការ​បញ្ជាក់​ពី​មូលហេតុ​នឹង​ជួយ​​ដល់​ការ​អភិវឌ្ឍ​ការ​ព្យាបាល​ថ្មី​ដើម្បី​គ្រប់​គ្រង​វា​ឲ្យ​មាន​ប្រសិទ្ធភាព»។

អ្នក​ស្រី​វេជ្ជបណ្ឌិត Veronique Bataille អ្នក​ឯកទេស​រោគ​សើស្បែក និង​ជា​អ្នក​នាំ​ពាក្យ​នៅមូលនិធិ​សើស្បែក​អង់គ្លេស បាន​លើក​ឡើង​ថា ជំងឺ​កូវីដម្រាម​ជើង​​ត្រូវ​បាន​រក​ឃើញ​ញឹក​ញាប់​កំពុង​ពេល​​ដំណាក់​កាលដំបូង​នៃកូវីដផ្ទុះ​ឡើង ប៉ុន្តែ​មាន​មិន​ច្រើន​ទេ​នៅ​ពេល​វីរុស​បំប្លែង​ខ្លួន Delta បាន​រាត​ត្បាត។

នោះ​ប្រហែល​ជា​ដោយ​សារ​មនុស្ស​កាន់​តែ​ច្រើន​បានចាក់​វ៉ាក់សាំង​ដែល​ជា​រនាំង​ការពារ​ពារ។ អ្នក​ស្រី​ថា ៖«ការ​កើត​មាន ក្រោយ​ពេល​ចាក់​វ៉ាក់សាំង​កម្រ​ឃើញ​»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិនម្នាក់ និងរឹបអូសថ្នាំជិត៥០គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

CMAC ផ្អាកដោះមីនបណ្ដោះអាសន្ន នៅខេត្តចំនួន៨ ក្រោយអាមេរិកផ្អាកផ្ដល់ជំនួយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តកំពត ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាង ៣ ម៉ឺននាក់ ក្នុងរយៈពេលពីរថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម២ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

សន្តិសុខសង្គម៧ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

ចរាចរណ៍១៤ ម៉ោង មុន

ផ្លូវ ៦០ ម៉ែត្រ ទៀតហើយ! ស្ត្រីម្នាក់ ត្រូវរថយន្តស៊េរីទំនើបបុកពីក្រោយរបួសធ្ងន់

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម៨ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ គ្រោងសាងសង់អគារបញ្ជាការ​ដ្ឋានថ្មី​ ដើម្បីបំពេញតម្រូវការការងារ

Sokha Hotels

ព័ត៌មានពេញនិយម