Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូនេស៊ី ដាក់ពង្រាយកងអង្គភាពពិសេសបន្ទាប់ពីការវាយប្រហារភេរវកម្ម

បានផុស

នៅ

កងកម្លាំងប្រដាប់អាវុធឥណ្ឌូនេស៊ី (TNI) បានដាក់ពង្រាយអង្គភាពពិសេសមួយទៅកាន់តំបន់ Poso ក្នុងខេត្ត Central Sulawesi ដើម្បីជួយតាមប្រមាញ់រកសមាជិកនៃក្រុមភេរវកម្មមួយដែលបានសម្លាប់អ្នកភូមិ៤នាក់និងកម្ទេចផ្ទះចំនួន៦ខ្នងក្នុងភូមិមួយកាលពីសប្តាហ៍មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេបញ្ជាការ TNI លោក Hadi Tjahjanto បាននិយាយថា អង្គភាពពិសេសនេះត្រូវបានដាក់ពង្រាយនៅព្រឹកថ្ងៃអង្គារទី១ខែធ្នូនេះដើម្បីជួយក្នុងការតាមប្រមាញ់សមាជិកក្រុមជ្រុលនិយម East Indonesia Mujahidin (MIT) ដែលគេគិតថា ទទួលខុសត្រូវចំពោះការវាយប្រហារនេះ។

លោក Hadi បានប្រាប់សន្និសីទកាសែតកាលពីថ្ងៃចន្ទថា “កងអង្គភាពពិសេសមួយត្រូវដាក់ពង្រាយពីមូលដ្ឋានទ័ពអាកាស Perdanakusuma ទៅទីក្រុង Palu ហើយក្រោយមកបានបោះទីតាំងនៅតំបន់ Poso ដើម្បីពង្រឹងកងអង្គភាពដែលមានស្រាប់នៅទីនោះ”។

លោកថា អង្គភាពនេះនឹងផ្តល់ការគាំទ្រពេញទំហឹងដល់នគរបាលជាតិក្នុងការតាមប្រមាញ់ MIT។

លោកប្រធានាធិបតី Joko Widodo បានថ្កោលទោសចំពោះការសម្លាប់នៅក្នុងតំបន់ Sigi ដោយនិយាយថា រដ្ឋាភិបាលនឹងផ្តល់សំណងហិរញ្ញវត្ថុដល់ក្រុមគ្រួសារដែលរងគ្រោះដោយសារឧប្បត្តិហេតុនេះ។

ស្របពេលជាមួយគ្នានោះ លោកបានអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់និងអត់ធ្មត់ខណៈដែលរដ្ឋាភិបាលកំពុងធ្វើការឆ្ពោះទៅរកការចាប់ខ្លួនអ្នកដែលទទួលខុសត្រូវ។

លោក Joko បាននិយាយកាលពីថ្ងៃចន្ទថា “បទឧក្រិដ្ឋដ៏សាហាវនេះមានគោលបំណងយ៉ាងច្បាស់ដើម្បីបង្កនិងបង្កើតឲ្យមានអំពើភេរវកម្មក្នុងចំណោមសាធារណជនដើម្បីបំផ្លាញឯកភាពនិងភាពសុខដុមជាតិ”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Jakarta Post

ចុចអាន៖ រំលោភក្មេងនៅឥណ្ឌូនេស៊ី ត្រូវវាយ១៤៦រំពាត់ផ្តៅជាសាធារណៈ

ចុចអាន៖ ឥណ្ឌូនេស៊ី ចេញការព្រមានអំពីរលកយក្សស៊ូណាមិដោយសាររញ្ជួយដី៦.៣រ៉ិចទ័រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៧ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៨ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម