ព័ត៌មានអន្ដរជាតិ
ចិន ផ្ទុះកំហឹងលើ អាមេរិក ក្រោយដាក់ពង្រាយកងទ័ពដោយសម្ងាត់នៅ តៃវ៉ាន់
កាសែត The Wall Street Journal បានរាយការណ៍ថា អង្គភាពតូចមួយនៃកងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិកបានឈរជើងដោយសម្ងាត់នៅតៃវ៉ាន់យ៉ាងហោចណាស់ ១ ឆ្នាំដើម្បីបណ្តុះបណ្តាលកងកម្លាំងយោធាក្នុងតំបន់ ។

ការរាយការណ៍នេះបានធ្វើឲ្យចិនមានការខឹងសម្បារយ៉ាងខ្លាំង ហើយនិពន្ធនាយកនៃសារព័ត៌មាន Global Times របស់ចិនបានយកបញ្ហានេះតិះដៀលអាមេរិកនៅលើបណ្ដាញ Twiiter ថា “ហេតុអ្វីវាសម្ងាត់? បញ្ជូនទាហាន ២៤០ នាក់ជាសាធារណៈក្នុងឯកសណ្ឋានយោធាអាមេរិក ហើយប្រកាសជាសាធារណៈនៅកន្លែងដែលពួកគេឈរជើងទៀត” ។
ការបង្ហោះនោះបានបន្ថែមទៀតថា “តើកងទ័ពរំដោះប្រជាជនចិន (PLA) នឹងធ្វើការវាយប្រហារតាមអាកាសឲ្យចំគោលដៅដើម្បីកម្ចាត់ពួកឈ្លានពានអាមេរិកទាំងនោះឬយ៉ាងណា!” ។

ទន្ទឹមនោះ ទីក្រុងប៉េកាំងបានបង្ហាញថា ខ្លួននឹងសងសឹកយ៉ាងឆាប់រហ័ស និងភ្លាមៗចំពោះការបង្ហាញណាមួយដែលថា អាមេរិកបានដាក់ពង្រាយកងកម្លាំងយោធាទៅកាន់កោះតៃវ៉ាន់ ដែលខ្លួនអះអាងថាជាទឹកដីរបស់ចិន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ នាវាមុជទឹកអាមេរិក ជួបហេតុការណ៍ភ្ញាក់ផ្អើល នៅសមុទ្រចិនខាងត្បូង

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង