ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ចាប់ផ្តើមធ្វើតេស្តរកកូវីដតាមទឹកមាត់ លទ្ធផលមិនចាញ់ម៉ាស៊ីន PCR
ក្រសួងសុខាភិបាល សាកលវិទ្យាល័យ Bar Ilan (BIU) និងក្រសួងការពារជាតិអ៊ីស្រាអេលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអ៊ីស្រាអែលបានចាប់ផ្តើមធ្វើតេស្តរកកូវីដតាមរយៈទឹកមាត់ ។
![](https://www.kampucheathmey.com/wp-content/uploads/2021/10/Israel-8.jpg)
ការយកសំណាកនេះត្រូវបានអនុវត្តនៅក្នុងបរិវេណធ្វើតេស្តមួយនៅទីក្រុងឆ្នេរសមុទ្រ Tel Aviv ដែលជាផ្នែកមួយនៃយុទ្ធនាការសាកល្បងរយៈពេល ២ សប្តាហ៍ដើម្បីបញ្ជាក់ពីសុពលភាពនៃការធ្វើតេស្តទឹកមាត់ ។
ជាផ្នែកមួយនៃការសាកល្បងនេះ មនុស្សរាប់រយនាក់ដែលមានអាយុខុសគ្នានឹងត្រូវបានធ្វើតេស្តទាំងទឹកមាត់ និងការយកសំណាកតេស្តនៅម៉ាស៊ីន PCR ដើម្បីប្រៀបធៀបលទ្ធផល និងបង្ហាញសុវត្ថិភាពនៃការធ្វើតេស្តតាមរយៈទឹកមាត់នេះ ។
![](https://www.kampucheathmey.com/wp-content/uploads/2021/10/Israel-9.jpg)
ទន្ទឹមនោះ ការសាកល្បងធ្វើតេស្តទឹកមាត់នេះត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យ BIU ហើយត្រូវបានសាកល្បងដោយជោគជ័យនៅក្នុងមន្ទីរពិសោធន៍មួយ ហើយវាមានភាពត្រឹមត្រូវប្រហាក់ប្រហែលនឹងការយកសំណាកទៅតេស្តនៅម៉ាស៊ីន PCR ។
ចំណែកពេលវេលារង់ចាំសម្រាប់លទ្ធផលតេស្តទឹកមាត់នេះគឺប្រហែល ៤៥ នាទី ពោលវាជំនួសឲ្យការរង់ចាំច្រើនម៉ោងនៅក្នុងយកសំណាកទៅតេស្តធម្មតា ។
![](https://www.kampucheathmey.com/wp-content/uploads/2021/10/Rapid-Test-2.jpg)
កម្មវិធីនេះត្រូវបានរួមបញ្ចូលនៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីកំណត់អត្តសញ្ញាណ និងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ដែលជាផ្នែកមួយនៃសកម្មភាពជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ។
កិច្ចខិតខំប្រឹងប្រែងនេះដឹកនាំដោយអង្គភាពថែទាំសុខភាពអ៊ីស្រាអែលរបស់ក្រសួងសុខាភិបាល ដែលមានតួនាទីបញ្ជូនការច្នៃប្រឌិតពីការថែទាំសុខភាព និងរដ្ឋបាលសម្រាប់ការអភិវឌ្ឍអាវុធ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា (MAFAT) នៅក្រសួងការពារជាតិ ៕
![](https://www.kampucheathmey.com/wp-content/uploads/2021/10/Israel-0.jpg)
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ អ៊ីស្រាអែល រកឃើញថា វ៉ាក់សាំងដូសទី ៣ មានសុវត្ថិភាពខ្លាំងក្នុងចំណោមកុមារ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?