ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីជប៉ុនថ្មីប្តេជ្ញាលះបង់ខ្លួនដើម្បីបញ្ចប់វិបត្តិកូវីដ
នាយករដ្ឋមន្ត្រីជប៉ុនថ្មី លោក Fumio Kishida នៅថ្ងៃសុក្រ ទី៨ ខែតុលានេះបាននិយាយថា លោកនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីនាំជប៉ុនចេញឲ្យផុតពីវិបត្តិកូវីដ-១៩ ហើយក៏ការពារទឹកដី និងប្រជាជនពីគ្រោះធម្មជាតិ។
លោក Kishida ទើបទទួលតំណែងជានាយករដ្ឋមន្ត្រីចំពេលវិបត្តិសេដ្ឋកិច្ចធំបំផុតក្នុងលោកកាលពីថ្ងៃចន្ទនៅពេលលោកត្រូវបានជំនួសលោក Yoshihide Suga ដែលបានលាលែងពីតំណែងក្នុងពេលវិបត្តិកូវីដ។
ករណីឆ្លងប្រចាំថ្ងៃនៅជប៉ុនបានធ្លាក់ចុះថ្មីៗនេះ និងគ្រាអាសន្នជាយូរតាមរដ្ឋផ្សេងៗត្រូវបានលើកចេញនៅខែនេះ។

លោក Kishida មានប្រសាសន៍ក្នុងសុន្ទរកគោលការណ៍លើកដំបូងទៅកាន់រដ្ឋសភាថា ៖«ខ្ញុំប្តេជ្ញាលះបង់ទាំងកម្លាំងកាយ-ចិត្តដើម្បីដោះស្រាយវិបត្តិជាតិមួយនេះជាមួយប្រជាជន ឆ្លាក់យុគសម័យកាលថ្មី និងបន្តទៅមនុស្សជំនាន់ក្រោយនៅក្នុងប្រទេសដែលប្រជាពលរដ្ឋសំបូរដោយបេះដូង»។
ការសាកល្បងដ៏ធំលើកដំបូងសម្រាប់លោកគឺត្រូវដឹកនាំគណបក្សប្រជាធិបតេយ្យសេរី (LDP) កំពុងកាន់អំណាចដើម្បីបោះឆ្នោតសកលនៅថ្ងៃទី៣១ ខែតុលា។
អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអាយុ៦៤ឆ្នាំដែលល្បីជាអ្នកបង្កើតការឯកភាពទាបមានប្រសាសន៍ថា រដ្ឋាភិបាលនឹងដាក់ចេញរួមគ្នាយ៉ាងឆាប់រហ័សនូវកញ្ចប់ថវិកាជំរុញដើម្បីគាំទ្រដល់អ្នករងផលប៉ះពាល់ធ្ងន់ធ្ងរដោយកូវីដ-១៩ និងចាត់វិធានការផ្លូវច្បាប់ដើម្បីធានាបាននូវប្រភពធនធានវេជ្ជសាស្ត្រ។
នៅក្នុងសុន្ទរថា លោកមិនបានបញ្ជាក់ពីទំហំកញ្ចប់ថវិកាប៉ុន្មានឡើយដើម្បីគាំទ្រនោះទេ ប៉ុន្តែកាលពីខែមុនលោកបានស្នើកញ្ចប់ថវិកាចំនួន២៦៨លានដុល្លារអាមេរិក។
មុននេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Shunichi Suzuki បានលើកឡើងថា លោកសង្ឃឹមប្រមូលថវិកាបន្ថែមដើម្បីមូលនិធិជាបន្ទាន់ បន្ទាប់ពីការបោះឆ្នោត ហើយឲ្យរដ្ឋសភាអនុម័តនៅចុងឆ្នាំនេះ។
លោក Kishida បានគូសបញ្ជាក់ពីតម្រូវការដើម្បីគាំទ្រដល់អ្នកដែលត្រូវការដើម្បីទទួលបានកិច្ចសហប្រតិបត្តិការជាសាធារណៈ ហើយលោកបានអំពាវនាវឲ្យសងជាសាច់ប្រាក់ដល់ក្រុមហ៊ុនដែលរងផលប៉ះពាល់ដោយកូវីដ។
លោកក៏បានសន្យាផ្តល់ជាសាច់ប្រាក់ដល់កម្មករមិនទៀងទាត់ គ្រួសារជាមួយកូន និងអ្នកដែលខ្វះខាតដោយសារកូវីដ-១៩។
លោក Kishida បានបញ្ជាក់ជាថ្មីចំពោះការដោះស្រាយរបស់ខ្លួនដើម្បីទប់ស្កាត់អតិផរណា និងបាននិយាយថា លោកនឹងសង្កត់ធ្ងន់ទាំងលើការបន្ធូរបន្ថយរូបិយវត្ថុ ការចំណាយសារព័ត៌មានពន្ធរហ័ស និងយុទ្ធសាស្ត្រសម្រាប់កំណើន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ