Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំងកូវីដ ២៤០ លានដូស ប្រឈមការបោះចោលនៅជប៉ុន អាមេរិកនិងអឺរ៉ុប

បានផុស

នៅ

ប្រទេសជឿនលឿន កំពុងស្តុកទុកវ៉ាក់សាំងការពារមេរោគកូវីដ-១៩ រាប់រយលានដូស ដែលប្រឈមនឹងការផុតកំណត់ មុនពេលពួកគេអាចផ្តល់ទៅឲ្យប្រជាជននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលពិបាករកថ្នាំបង្ការ។

វ៉ាក់សាំងប្រហែល ១០០ លានដូសដែលបានទិញឬសន្យាផ្ដល់ឲ្យដោយ សមាជិកក្រុមប្រទេស G7 និងសមាជិកសហភាពអឺរ៉ុប នឹងត្រូវផុតកំណត់ត្រឹមចុងឆ្នាំនេះ ថ្វីបើមានការពិចារណាចាក់ដូសជំរុញក៏ដោយ។

សរុបទៅ វ៉ាក់សាំងប្រមាណ ២៤០ លានដូសនឹងប្រើប្រាស់លែងកើត ក្នុងរយៈពេលពីរខែទៀត ដែលនេះជាចំណុចមួយធ្វើឲ្យពួកគេជួបការពិបាកផ្នែកភស្តុភារ ក្នុងការបញ្ជូនទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍។

យោងតាមក្រុមហ៊ុនស្រាវជ្រាវចក្រភពអង់គ្លេស Airfinity បានឲ្យដឹងថា វ៉ាក់សាំងក្នុងស្តុក G-7 និង EU នឹងមានលើស ១ ពាន់លានដូសនៅត្រឹមចុងឆ្នាំ ២០២១ ដោយសារការផ្គត់ផ្គង់លើសតម្រូវការ។ ការវិភាគសន្មត់ថា ប្រទេសទាំងអស់នឹងចាក់ដូសជំរុញ ប៉ុន្តែមិនគិតពីការអនុម័តវ៉ាក់សាំងសម្រាប់កុមារអាយុក្រោម ១២ ឆ្នាំទេ។

វ៉ាក់សាំងកូវីដ ដែលផ្គត់ផ្គង់ដល់ប្រទេសជឿនលឿន ជាធម្មតាមានអាយុកាល ៦ ទៅ ៧ ខែ។ នៅពេលដូសត្រូវបានចែកចាយដល់ប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈកម្មវិធី COVAX ដែលគាំទ្រដោយអង្គការសុខភាពពិភពលោក គឺត្រូវការពេលវេលាដើម្បីធានាការផ្ទុកក្នុងកន្លែងត្រជាក់និងការដឹកជញ្ជូនទៅកន្លែងចាក់ថ្នាំបង្ការរោគ។ ពេលវេលានេះត្រូវតែយកមកពិចារណា ពាក់ព័ន្ធកាលបរិច្ឆេទផុតកំណត់របស់វ៉ាក់សាំងដែលបរិច្ចាគ។

Airfinity – Newsroom, covid-19 and vaccines news articles and media

ប្រទេសជប៉ុនបានទិញឬយល់ព្រមទិញវ៉ាក់សាំងចំនួន ៥៦០ លានដូស។ ប្រទេសនេះបានចាក់ថ្នាំបង្ការរោគយ៉ាងពេញលេញជាង ៦០ភាគរយដល់ប្រជាជន បើទោះបីជាការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងមានភាពយឺតយ៉ាវ ជាងនៅអឺរ៉ុបនិងអាមេរិកក៏ដោយ។ 

ស្ទើរតែគ្រប់គ្នានៅប្រទេសជប៉ុនដែលចង់បានវ៉ាក់សាំង ត្រូវបានគេរំពឹងថានឹងទទួលបាននៅប្រហែលខែវិច្ឆិកា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Asia Nikkei

ចុចអាន៖ វ៉ាក់សាំងកូវីដ ២ប្រភេទ ផ្តល់ការការពារ ខ្លាំងជាងភាពស៊ាំ ពីធម្មជាតិទៅទៀត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម