ព័ត៌មានអន្ដរជាតិ
ISIS-K កាន់តែបានដៃ ម្សិលមិញបំផ្ទុះគ្រាប់បែកអត្តឃាត សម្លាប់មនុស្ស១០០នាក់ទៀត នៅអាហ្វហ្គានីស្ថាន
អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានសម្លាប់មនុស្សយ៉ាងតិច ១០០ នាក់នៅវិហារឥស្លាមនិកាយស៊ីអ៊ីតមួយ នៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់ដោយក្រុម ISIS-K ស្របពេលប្រទេសនេះ កាន់តែធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់ក្រោយការដកទ័ពរបស់អាមេរិក។

ជនរងគ្រោះជាច្រើនមកពីសហគមន៍ជនជាតិភាគតិច បានរងរបួសនៅក្នុងការផ្ទុះនេះ ដែលវាហាក់ដូចជាការវាយប្រហារ ដើម្បីធ្វើឲ្យប្រទេសអាហ្វហ្គានីស្ថាន កាន់តែអស្ថិរភាព បន្ទាប់ពីការចូលកាន់កាប់របស់ក្រុមតាលីបង់។

ក្រុមជ្រុលនិយមរដ្ឋឥស្លាម ដែលជាគូប្រជែងដ៏ជូរចត់របស់ពួកតាលីបង់ បានដាក់គោលដៅទៅលើក្រុមនិកាយស៊ីអ៊ីតម្តងហើយម្តងទៀត ក្នុងគោលបំណងបំផ្ទុះអំពើហិង្សាសាសនា នៅអាហ្វហ្គានីស្ថាន ដែលភាគច្រើនកាន់និកាយស៊ុននី។

ការបំផ្ទុះដែលកើតឡើងអំឡុងការអធិស្ឋានថ្ងៃសុក្រ ដែលជាថ្ងៃសំខាន់បំផុតប្រចាំសប្តាហ៍សម្រាប់ប្រជាជនមូស្លីម គឺជាការវាយប្រហារសាហាវបំផុតចាប់តាំងពីអាមេរិកដកទ័ព ហើយចាប់តាំងពីពួកឥស្លាមនិយម ឡើងកាន់អំណាចនៅចុងខែសីហា។

ប្រភពវេជ្ជសាស្ត្រនៅមន្ទីរពេទ្យ Kunduz បាននិយាយថា មានមនុស្សស្លាប់ចំនួន ៣៥ នាក់និងអ្នករបួសជាង ៥០ នាក់ត្រូវបានបញ្ជូនទៅទីនោះ ខណៈដែលបុគ្គលិកម្នាក់នៅមន្ទីរពេទ្យរបស់អង្គការគ្រូពេទ្យគ្មានព្រំដែន (MSF) បានរាយការណ៍អំពីអ្នកស្លាប់និងរបួស ច្រើននាក់ទៀត។

បុគ្គលិកជំនួយអន្តរជាតិម្នាក់នៅមន្ទីរពេទ្យ MSF ក្នុងទីក្រុងបានប្រាប់ AFP ថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងថែមទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ តាលីបង់ ធ្វើទារុណកម្មចាប់ដកក្រចកដៃ មុនពេលប្រហារជីវិតភ្នាក់ងារចារម្ម អាហ្វហ្គានីស្ថាន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ