ព័ត៌មានអន្ដរជាតិ
ថ្ងៃនេះ អាមេរិកជួបតាលីបង់ផ្ទាល់លើកដំបូងក្រោយដកទ័ពចេញពីក្រុងកាប៊ុល
សហរដ្ឋអាមេរិក និងតាលីបង់នឹងជួបគ្នាពិភាក្សាផ្ទាល់មុខគ្នាលើកដំបូងនាថ្ងៃសៅរ៍ ទី៩ ខែតុលានេះ ចាប់តាំងពីអាមេរិកបានដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមក្រសួងការបរទេសអាមេរិកបាននិយាយ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា គណៈប្រតិភូអាមេរិកនឹងជួបតំណាងជាន់ខ្ពស់តាលីបង់នៅរដ្ឋធានីដូហា ប្រទេសកាតារ នាថ្ងៃសៅរ៍ និងអាទិត្យនេះ។

សហរដ្ឋអាមេរិកនៅបន្តទំនាក់ទំនងជាមួយតាលីបង់ ចាប់តាំងពីសត្រូវដ៏យូរអង្វែងបានកាន់កាប់ទីក្រុងកាប៊ុល នៅពេលកម្លាំងទ័ពអាមេរិកបានដកចេញ ប៉ុន្តែសម្រាប់ជំនួបផ្ទាល់មុខគ្នាមិនទាន់ធ្លាប់ត្រូវបានធ្វើឡើយទើបតែចាប់ផ្តើមនៅពេលនេះ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយនៅថ្ងៃសុក្រម្សិលមិញថា ៖«យើងសង្កត់ធ្ងន់លើតាលីបង់ឲ្យគោរពសិទ្ធិពលរដ្ឋអាហ្វហ្គានីស្ថាន ក្នុងនោះសិទ្ធិស្ត្រី និងក្មេងស្រី ហើយត្រូវបង្កើតរដ្ឋាភិបាលរួបរួមដែលមានការគាំទ្រទូលំទូលាយ»។
«នៅពេលអាហ្វហ្គានីស្ថានប្រឈមនឹងការធ្លាក់ចុះសេដ្ឋកិច្ចធ្ងន់ធ្ងរ និងវិបត្តិមនុស្សធម៌ដែលអាចទៅរួច យើងក៏នឹងផ្តោតឲ្យតាលីបង់អនុញ្ញាតទីភ្នាក់ងារមនុស្សធម៌ចូលទៅកាន់តំបន់ដោយសេរីតាមសេចក្តីត្រូវការ»។ អ្នកនាំពាក្យបាននិយាយ។
ក្រសួងការបរទេសអាមេរិកបានសង្កត់ធ្ងន់ថា ជំនួបនេះមិនមែនបង្ហាញពីសហរដ្ឋអាមេរិកទទួលស្គាល់តាលីបង់គ្រប់អាហ្វហ្គានីស្ថានទេ។

អ្នកនាំពាក្យបញ្ជាក់ថា ៖«យើងនៅតែច្បាស់ថា ភាពស្របច្បាប់ណាមួយត្រូវតែទទួលបានតាមរយៈសកម្មភាពផ្ទាល់របស់តាលីបង់»។
ក្រុមសហរដ្ឋអាមេរិកក៏ផ្តោតសំខាន់លើអាទិភាពរបស់លោកប្រធានាធិបតី ចូ បៃដិន ដើម្បីឲ្យពលរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាហ្វហ្គានីស្ថានកំឡុងពេលប្រតិបត្តិការយោធា២០ឆ្នាំបានចាកចេញពីប្រទេស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ