ព័ត៌មានអន្ដរជាតិ
WHO កំពុងតាមដានផ្ទុះជំងឺអេបូឡាថ្មី ក្រោយសម្លាប់ក្មេងម្នាក់នៅកុងហ្គោ
ប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនកំពុងស៊ើបអង្កេតករណីថ្មី នៃជំងឺអេបូឡា នៅឯសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ពោលប៉ុន្មានខែបុណ្ណោះ បន្ទាប់ពីប្រកាសបញ្ចប់ ការផ្ទុះឡើងជំងឺមួយនេះកាលពីកន្លងមក ។
ក្រសួងសុខាភិបាលកុងហ្គោ បានបញ្ជាក់កាលពីថ្ងៃសុក្រថា កុមារម្នាក់ដែលបានស្លាប់នៅភាគខាងជើងខេត្ត Kivu នៅថ្ងៃទី ៦ ខែតុលា បានឆ្លងជំងឺនេះ។
អ្នកជំងឺក្មេងនេះមកពីទីក្រុង Butsili នៅជិតទីក្រុង Beni ដែលជាចំណុចកណ្ដាលនៃការផ្ទុះឡើងដ៏ធំកាលពីមុន និងនៅ Butembo ដែលបានជួបប្រទះការផ្ទុះឡើងនៃជំងឺអេបូឡាថ្មី នាខែ ឧសភា ផងដែរ។
សូមបញ្ជាក់ថា ការផ្ទុះដ៏ធំចុងក្រោយរបស់ប្រទេសកុងហ្គោ មានមនុស្សឆ្លងមេរោគអេបូឡាចំនួន ៣,៤៨១ នាក់ នៅចន្លោះឆ្នាំ ២០១៨ និង ២០២០ ដោយបានសម្លាប់មនុស្សចំនួន ២,២៩៩ នាក់។ ចំណែកការផ្ទុះឡើងនៅ Butembo បានបញ្ចប់បន្ទាប់ពី ៣ ខែ ហើយមានករណីចំនួន ១១ បានបញ្ជាក់ និងមានអ្នកស្លាប់ចំនួន ៦ នាក់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន ៖ WHO ឲ្យប្រើវ៉ាក់សាំងការពារជំងឺកាចសាហាវមួយនេះជាលើកដំបូង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ