Connect with us

ព័ត៌មានអន្ដរជាតិ

ធ្វើ​ពិសោធធំ​​ វ៉ាក់សាំង Pfizer ចាក់​​មនុស្ស​ទាំង​អស់នៅក្រុង Toledo

បានផុស

នៅ

នៅទីក្រុង Toledo ភាគខាងត្បូងប្រទេសប្រេស៊ីល មិនមានអ្វីសង្ស័យច្រើនពីវ៉ាក់សាំងបង្ការកូវីដ-១៩ឡើយ។ តាមការឲ្យដឹងពីមន្ត្រីសាលាក្រុងថា ប្រហែលជា៩៨%នៃពលរដ្ឋដែលមានសិទ្ធិចាក់គឺយ៉ាងហោចណាស់ត្រូវទទួលបានការចាក់វ៉ាក់សាំងមួយដូស។

ភាគ​ច្រើន​បំផុត​​គឺ​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង Pfizer ហើយ​​សប្តាហ៍​នេះ ក្រុម​ហ៊ុន​វ៉ាក់សាំង​បាន​និយាយ​ថា ពួក​គេ​បាន​ផ្តល់​ឱកាស។ វ៉ាក់សាំង Pfizer បាន​ប្រកាស​ថា មនុស្ស​ទាំង​អស់​ចាប់​ពី​អាយុ​១២​ឆ្នាំ​ឡើង​ទៅ​នឹង​ចាក់​វ៉ាក់សាំង​​ពេញ​ដូស​ដើម្បី​ឲ្យ​ពួក​គេ​បាន​សិក្សា​​ពី​សុវត្ថិភាព និង​ប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Pfizer ដែល​បាន​សហការ​ជា​មួយ​អាជ្ញាធរ​សុខាភិបាល​មូលដ្ឋាន មន្ទីរ​ពេទ្យ សាកល​វិទ្យាល័យ និង​កម្មវិធី​ចាក់​វ៉ាក់សាំង​ថ្នាក់​ជាតិ​របស់​ប្រេស៊ីល​នឹង​​ត្រវ​បាន​ឆ្លង​វីរុស​កូរ៉ូណា​នៅ​ក្នុង​​«ការ​រៀប​​ចំសេណារីយ៉ូ​ជីវិត​ពិត​មួយ​» បន្ទាប់​ពី​ប្រជា​ជន​ទាំង​អស់​ទទួល​បាន​ចាក់​វ៉ាក់សាំង Pfizer-BioNtec។ បន្ទាប់​មក Pfizer បាន​និយាយ​ថា ខ្លួន​នឹង​តាមដាន។

ការ​សិក្សា​នេះ​នឹងតាមដាន​អ្នក​​បាន​​​ចាក់​វ៉ាក់សាំង​ទាង​អស់​​រហូត​ដល់​រយៈ​ពេល​មួយ​ឆ្នាំ និង​ស៊ើប​អង្កេត​ថាតើ​វា​មាន​​ប្រសិទ្ធភាព​​​យូរ​កម្រិត​ណា​ដើម្បី​​ប្រឆាំង​នឹង​កូវីដ-១៩ និង​វីរុស​បំប្លែង​ខ្លួន​លេច​ចេញ​ថ្មី​ៗ​ទៀត។

លោក Beto Lunitti  អភិបាល​ក្រុង Toledo បាន​ប្រកាស​ពី​កា​រសិក្សា​និង​ស៊ើប​អង្កេត​របស់​ក្រុម​ហ៊ុន​វ៉ាក់សាំង Pfizer​ ថា ៖«នៅ​ទី​នេះ យើង​ជឿ​លើ​វិទ្យាសាស្ត្រ និង​កាន់​ទុក្ខ​ដល់​ជន​រង​គ្រោះ​ដែល​ប្រហែល​ជា​៦០​ម៉ឺន​នាក់​បាន​ស្លាប់​ដោយ​សារ​កូវីដ​នៅ​ប្រេស៊ីល»។

ការ​សិក្សា​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ការ​ពិសោធ​លើ​ការ​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​ធំ​ពេញ​ស្ទើរ​ទាំង​អស់​នៅទី​ប្រជុំ​ជន Serrana ភាគ​ខាង​ត្បូង​ប្រទេស​ប្រេស៊ីល។ ការ​ពិសោធ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា ជា​ការ​សាក​ល្បង​ទ្រង់​ទ្រាយ​ធំ​ជាង​គេ​បំផុត​លើក​ដំបូង​​ បើ​ប្រៀប​ធៀប​នឹង​ប្រទេស​ផ្សេង​ៗ​លើ​លោក៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិនម្នាក់ និងរឹបអូសថ្នាំជិត៥០គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

CMAC ផ្អាកដោះមីនបណ្ដោះអាសន្ន នៅខេត្តចំនួន៨ ក្រោយអាមេរិកផ្អាកផ្ដល់ជំនួយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តកំពត ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាង ៣ ម៉ឺននាក់ ក្នុងរយៈពេលពីរថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម២ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

សន្តិសុខសង្គម៧ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

ចរាចរណ៍១៤ ម៉ោង មុន

ផ្លូវ ៦០ ម៉ែត្រ ទៀតហើយ! ស្ត្រីម្នាក់ ត្រូវរថយន្តស៊េរីទំនើបបុកពីក្រោយរបួសធ្ងន់

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម៨ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ គ្រោងសាងសង់អគារបញ្ជាការ​ដ្ឋានថ្មី​ ដើម្បីបំពេញតម្រូវការការងារ

Sokha Hotels

ព័ត៌មានពេញនិយម