Connect with us

ព័ត៌មានអន្ដរជាតិ

WHO បាន​បង្កើន​​កម្រិតស្តង់ដាវ៉ាក់សាំងថៃ

បានផុស

នៅ

អាជ្ញាធរ​បទប្បញ្ញត្តិ​ជាតិ​ថៃ (NRA) ​សម្រាប់​​វ៉ាក់សាំង​បាន​ឈាន​ដល់​កម្រិត​​ទី​៣​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​លំដាប់​ទី​២​នៅ​ក្នុង​ប្រព័ន្ធ​ចំណាត់​ថ្នាក់​បទ​ប្បញ្ញត្តិ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ​កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​សីហា។ នេះបើ​យោង​តាម​​ព័ត៌មាន​ចេញ​ផ្សាយ​នៅ​លើ​វេបសាយ​។

ព័ត៌មាន​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​អ្នក​ស្រីវេជ្ជបណ្ឌិត​ Marieangela Simao ​​ជំនួយ​ការ​របស់​អគ្គលេខាធិការ​ WHO ស្តី​ពី​លទ្ធភាព​ទទួល​បាន​​ឱសថ និង​ផលិត​ផល​សុខភាព នៅ​ក្នុង​សន្និសីទ​​អន្តរជាតិ​​នៃ​អាជ្ញាធរបទប្បញ្ញត្តិ​ឱសថ (ICDRA) ពី​ថ្ងៃ​ទី​២០ដល់​២៤ ខែ​កញ្ញា។

ចំណាត់​ថ្នាក់​ត្រូវ​បាន​ផ្តល់ បន្ទាប់​ពី​ក្រុម​ការងារ WHO មួយ​បាន​ប្រើ​ «ឧបករណ៍​កំណត់​ចំណាត់​ថ្នាក់​សកល (GBT) របស់​អង្គការ​ដើម្បី​ពិនិត្យ​គុណភាព សុវត្ថិភាព និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ដែល​ផលិត​នៅ​ក្នុង​ប្រទេស​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ WHO បណ្តា​ប្រទេស​​​កម្រិត​៣មាន​ប្រព័ន្ធ​ស្ថិរភាព  ​ដំណើរ​ការ​ល្អ និង​បទ​ប្បញ្ញត្តិ​រួម​បញ្ចូល​គ្នា​ជុំ​វិញ​ការ​ផលិត​វ៉ាក់សាំង។

ទន្ទឹម​ជា​មួយ​គ្នា​នេះ បណ្តាប្រទេស​​កម្រិត​៤​មាន​ប្រព័ន្ធ​បទប្បញ្ញត្តិកម្រិត​ខ្ពស់​ដែល​បង្ហាញ​ពី​ភស្តុតាង​នៃ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​បន្ត​ដំណើរ​ការ។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ថៃ លោក Thanakorn Wangboonkongchana បាន​និយាយ​​ថា កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ លោក​នាយក​រដ្ឋ​មន្ត្រី​ ប្រាយុទ្ធ ចាន់អ៊ូចា រីក​រាយ​​ដែល​បាន​ឮ​ដំណឹង​ដ៏​ជោគជ័យ​នេះ។ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​កោត​សរសើរ​ដល់មន្ត្រីឱសថ និង​សុខាភិបាល​ទាំង​អស់​សម្រាប់​ការ​ប្រឹង​ប្រែង​អភិវឌ្ឍ​ប្រព័ន្ធ​សុខភាព​សាធារណៈ​នេះ។

លោក​មាន​ប្រសាសន៍​ថា ការ​ប្រឹង​ប្រែងចេះ​តែ​បន្ត​នឹង​ជួយ​ធ្វើ​ឲ្យអាជ្ញាធរ​បទប្បញ្ញត្តិ​ជាតិ​របស់​ប្រទេស​​កាន់​តែ​ល្អ​ប្រសើរ​ឡើង​នៅ​ក្នុង​វិស័យ​ផ្សេង​ៗ​ទៀត៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៥ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ១៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៤ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម