ព័ត៌មានអន្ដរជាតិ
អាមេរិក អួតថា ២ ខែទៀតចំនួនអ្នកស្លាប់ដោយកូវីដក្នុងប្រទេស នឹងថយចុះ
អ្នកជំនាញកំពូលខាងជំងឺឆ្លងរបស់អាមេរិកលោក Anthony Fauci រំពឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នឹងថយចុះនៅខែធ្នូ ពោលនៅរដូវរងានេះតែម្ដង ។

ដោយដកស្រង់សម្ដីពីសារព័ត៌មាន The Hill លោក Fauci បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយពិធីការិនីអាមេរិក Greta Van Susteren ថា “អ្នកនឹងចាប់ផ្តើមឃើញការស្លាប់ ដោយសារជំងឺកូវីដ ១៩ ធ្លាក់ចុះដូចគ្នាទៅនឹងការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយការធ្លាក់ចុះលឿនប៉ុណ្ណានោះ នឹងអាស្រ័យលើកាលៈទេសៈមួយចំនួន ដូចជាមនុស្សនឹងធ្វើអ្វីគ្រប់យ៉ាងក្នុងទីតាំងបិទជិត អំឡុងរដូវរងា ក៏ដូចជា ថាតើពួកគេដើរតាមគោលការណ៍ណែនាំរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ CDC យ៉ាងដូចម្តេច” ។
លោក Fauci ដែលជាទីប្រឹក្សាវេជ្ជសាស្រ្តរបស់ប្រធានាធិបតីអាមេរិកក៏បានណែនាំប្រជាជនឲ្យពាក់ម៉ាស់ ក្នុងអំឡុងពេលជួបជុំគ្នានៅទីតាំងបើកចំហរ មិនថាបុគ្គលនោះត្រូវបានចាក់វ៉ាក់សាំង ឬអត់នោះទេ ព្រោះសហគមន៍ទាំងនោះមានអត្រាឆ្លងកូវីដខ្ពស់ ។

នៅខែកញ្ញា អ្នកជំនាញខាងជំងឺឆ្លងបានព្រមានថា វីរុសបំប្លែងខ្លួនឥណ្ឌា Delta នៅតែជាកង្វល់ចម្បងនៅសហរដ្ឋអាមេរិក ដោយបានបង្កើនចំណែកនៃករណីឆ្លងថ្មីនៅសហរដ្ឋអាមេរិកដល់ជាង ៩៨ ភាគរយពី ១៣.៥ ភាគរយនៅក្នុងខែមិថុនា ។
បច្ចុប្បន្ន សហរដ្ឋអាមេរិកទាំងចំនួនករណីឆ្លង និងចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ គឺខ្ពស់បំផុតក្នុងចំណោមប្រទេសទាំងអស់នៅលើពិភពលោក ។ យោងតាមទិន្នន័យចុងក្រោយពីសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា សហរដ្ឋអាមេរិកបានចុះបញ្ជីករណីឆ្លងជាង ៤៤.៣ លានករណី ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត ហើយចំនួនអ្នកស្លាប់បានកើនលើស ៧១២,០០០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ចិន ផ្ទុះកំហឹងលើ អាមេរិក ក្រោយដាក់ពង្រាយកងទ័ពដោយសម្ងាត់នៅ តៃវ៉ាន់

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច