ព័ត៌មានអន្ដរជាតិ
ចិនព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ តៃវ៉ាន់ប្តេជ្ញាមិនឱនក្បាល
ប្រទេសចិនបានព្រមានថា សង្គ្រាមលោកលើកទី ៣ អាចផ្ទុះឡើងគ្រប់ពេល បន្ទាប់ពីខ្លួនបានបញ្ជូនយន្តហោះចម្បាំងរាប់សិបគ្រឿង ចូលទៅក្នុងដែនអាកាសរបស់កោះតៃវ៉ាន់។
អត្ថបទមួយនៅក្នុងកាសែត Global Times ដែលគាំទ្រដោយរដ្ឋកាលពីថ្ងៃអង្គារសប្តាហ៍មុន បាននិយាយថា “ការឃុបឃិតគ្នា” រវាងអាមេរិកនិងតៃវ៉ាន់ គឺមានជារឿងព្រហើន ដែលធ្វើឲ្យស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន។

កាសែតនេះអះអាងថា ប្រជាជនចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើសង្រ្គាមជាមួយអាមេរិក ហើយព្រមានកោះតៃវ៉ាន់កុំឲ្យលេងជាមួយភ្លើង។
យន្តហោះចម្បាំងចិនជិត ១៥០ គ្រឿង បានរំលោភដែនអាកាសតៃវ៉ាន់ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុនមក រួមទាំងយន្តហោះ ៥៦ គ្រឿងកាលពីថ្ងៃចន្ទផងដែរ ដែលជាការឈ្លានពានកាន់តែខ្លាំងឡើងរបស់ចិន ប្រឆាំងនឹងកោះលទ្ធិប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯង។

ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីអាមេរិកលោក Joe Biden បានឲ្យដឹងថា លោកបាននិយាយជាមួយប្រធានាធិបតីចិនលោក Xi Jinping អំពីបញ្ហាកោះតៃវ៉ាន់ ហើយមេដឹកនាំទាំងពីរ បានយល់ព្រមគោរពតាមកិច្ចព្រមព្រៀងកោះតៃវ៉ាន់ ខណៈភាពតានតឹងនៅតែបន្តកើនឡើង រវាងទីក្រុងតៃប៉ិនិងប៉េកាំង។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បាននិយាយនៅក្នុងសុន្ទរកថាដ៏ផ្គើនមួយ ចំពេលស្ថានការណ៍កាន់តែតានតឹងថា តៃវ៉ាន់ នឹងមិនឱនក្បាលចំពោះសម្ពាធពី ចិន ឡើយហើយនឹងការពារជីវិតរស់នៅតាមបែបប្រជាធិបតេយ្យរបស់ខ្លួន។

ប្រទេសចិន បានថ្កោលទោសសុន្ទរកថារបស់លោកស្រី Tsai ដោយនិយាយថា វាញុះញង់ឲ្យមានការប្រឈមមុខដាក់គ្នា។
គួរបញ្ជាក់ថា តៃវ៉ាន់ បានចាត់ទុកខ្លួនថាជារដ្ឋអធិបតេយ្យ ខណៈចិនចាត់ទុកកោះនេះថាជាខេត្តបំបែកខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ