ព័ត៌មានអន្ដរជាតិ
អូស្រ្តាលីដកការបិទខ្ទប់ បើកប្រទេស រស់នៅជាមួយ កូវីដ
ហាងកាហ្វេ កន្លែងហាត់ប្រាណនិងភោជនីយដ្ឋាននៅទីក្រុងស៊ីដនី បានបើកជាថ្មី ស្វាគមន៍អតិថិជនដែលបានចាក់វ៉ាក់សាំងពេញលេញនៅថ្ងៃចន្ទទី ១១ ខែតុលានេះ បន្ទាប់ពីការបិទខ្ទប់អស់រយៈពេលជិត ៤ ខែ ខណៈប្រទេសអូស្ត្រាលី មានបំណងចាប់ផ្តើមរស់នៅជាមួយជំងឺកូវីដ-១៩ តាមរយៈអត្រាចាក់វ៉ាក់សាំងខ្ពស់ និងការបើកប្រទេសឡើងវិញបន្តិចម្តងៗ។

ហាងស្រាមួយចំនួននៅក្នុងទីក្រុងស៊ីដនី ដែលជាទីក្រុងធំបំផុតរបស់ប្រទេសអូស្រ្តាលី បានបើកទ្វារនៅម៉ោង ១២:០១ រំលងអាធ្រាត្រឈានចូលថ្ងៃចន្ទនេះ ខណៈមិត្តភក្តិនិងក្រុមគ្រួសារ បានជួបជុំគ្នាផឹកស៊ីជប់លៀងទាំងកណ្តាលយប់។
ប៉ុន្តែទោះបីជាមានអារម្មណ៍រំភើបក៏ដោយ ក៏នៅតែមានការព្រួយបារម្ភផងដែរអំពីបញ្ហាដែលនឹងកើតឡើងក្រោយការបើកប្រទេសឡើងវិញ។

ប្រជាជនជាង ៥ លាននាក់នៅទីក្រុងស៊ីដនី បានជាប់គាំងក្នុងការបិទខ្ទប់យ៉ាងតឹងរ៉ឹង ចាប់តាំងពីខែមិថុនាមក ដើម្បីទប់ស្កាត់វីរុសបំប្លែងខ្លួន Delta ដែលបានរីករាលដាលដល់ទីក្រុង មែលប៊ននិងរដ្ឋធានីកង់បេរ៉ា ដោយបង្ខំឲ្យទីនោះត្រូវបិទខ្ទប់ដូចគ្នា។
ស្របពេលជាមួយគ្នានោះ លោក Dominic Perrottet អភិបាលរដ្ឋ New South Wales បានជំរុញឲ្យអ្នកក្រុងស៊ីដនី ទប់អារម្មណ៍សិន កុំទាន់ប្រញាប់សប្បាយខ្លាំងពេក ខណៈលោកព្រមានថា ករណីឆ្លងនឹងកើនឡើងបន្ទាប់ពីការបើកឡើងវិញនេះ។

នៅក្រោមច្បាប់បន្ធូរបន្ថយនេះ មនុស្សដែលបានចាក់វ៉ាក់សាំងពេញលេញចំនួន ១០ នាក់អាចប្រមូលផ្តុំគ្នានៅក្នុងផ្ទះ ខណៈ ១០០ នាក់អាចចូលរួមពិធីមង្គលការនិងពិធីបុណ្យសពបាន។
ហាងលក់រាយអាចបើកបាន ដោយកាត់បន្ថយចំនួនមនុស្ស ស្របពេលរដ្ឋជំរុញឲ្យ អត្រាវ៉ាក់សាំងឈានឲ្យដល់ ៨០ ភាគរយត្រឹមចុងខែតុលា នៅពេលការរឹតត្បិតបន្ថែមទៀត នឹងត្រូវបន្ធូរបន្ថយ។ ប៉ុន្តែអ្នកដែលមិនបានចាក់វ៉ាក់សាំង ត្រូវតែនៅផ្ទះរហូតដល់ថ្ងៃទី ១ ខែធ្នូឯណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ មកស្គាល់ ៥ ប្រទេស កូវីដ ចូលមិនចោះ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?