ព័ត៌មានអន្ដរជាតិ
គ្រួសារអ្នកស្លាប់ប្រហែល៣ម៉ឺននាក់ពីសង្គ្រាមគ្រឿងញៀនលោក Duterte ឥឡូវរកយុត្តិធម៌
មនុស្សប្រហែលជា៣ម៉ឺននាក់ត្រូវបានគេជឿថា បានស្លាប់នៅក្នុងសង្គ្រាមបង្ក្រាបគ្រឿងញៀនរបស់លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ហើយឥឡូវនេះក្រុមគ្រួសារ និងសាច់ញាតិរបស់ពួកគេចង់រកយុត្តិធម៌។
កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ បុរសឈ្មោះ Crisanto Lozano បានចេញពីផ្ទះពេលព្រឹកនៅទីក្រុងម៉ានីល។ គាត់បានទៅដើម្បីបន្តសុពលភាពកាតសន្តិសុខ។ រហូតដល់រសៀល គាត់នៅតែមិនឃើញវិលត្រឡប់មកផ្ទះវិញ សូម្បីតែទូរសព្ទក៏មិនលើក។ បន្ទាប់មក ក្រុមគ្រួសារក៏ដឹងថា ប្អូនប្រុសរបស់ Crisanto គឺ Juan Carlos ក៏បានបាត់ខ្លួនដែរ។
ថ្ងៃបន្ទាប់ ក្រុមគ្រួសារបានដឹងដំណឹងថា មានសពពីរត្រូវបានគេប្រទាស់ឃើញនៅជិតនោះ។ បងប្អូនទាំងពីរនាក់ត្រូវបានគេបាញ់ស្លាប់ក្នុងប្រតិបត្តិការរបស់ប៉ូលិស។
![](https://www.kampucheathmey.com/wp-content/uploads/2021/10/Philippine-Drag-war-1024x605.png)
អ្នកស្រី Llore Pasco ជាម្តាយរបស់បុរសទាំងពីរនោះបាននិយាយថា ៖«បើកូនខ្ញុំស្លាប់ដោយសារជំងឺ ខ្ញុំអាចទទួលយកបាន តែនេះមិនមែនទេ ខ្ញុំបែកទ្រូងស្លាប់ហើយ»។ ផ្ទុយទៅវិញ ប៉ូលិសបានបាញ់សម្លាប់ពួកគេនៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដែលបញ្ជាដោយប្រធានាធិបតី Rodrigo Duterte។
ចាប់តាំងពីប្រកាស«សង្គ្រាមគ្រឿងញៀន»មក លោកប្រធានាធិបតីបានអំពាវនាវម្តងហើយម្តងទៀតថា អ្នកជាប់ពាក់ព័ន្ធនឹងជួញដូរគ្រឿងញៀនត្រូវតែសម្លាប់។
លោក Duterte បាននិយាយក្នុងសន្ទរកថាបន្ទាប់ពីឡើងកាន់តំណែងនៅឆ្នាំ២០១៦ថា ៖«ប្រសិនបើនរណាម្នាក់ញៀនថ្នាំ បន្តទៀត ហើយសម្លាប់ខ្លួនឯង ដូចជាធ្វើឲ្យឪពុកម្តាយរបស់ពួកគេឈឺចាប់ខ្លាំងណាស់»។
អ្នកស្រី Pasco បាននិយាយថា ៖««ពិតណាស់ ប៉ូលិសបាញ់សម្លាប់ បាញ់សម្លាប់ ហើយសម្លាប់ទៀត ពីព្រោះគាត់ (Duterte) បញ្ជាឲ្យសម្លាប់ សម្លាប់ សម្លាប់»។
ព្រះរាជអាជ្ញារបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានប៉ានស្មានថា មនុស្សប្រហែលជា៣ម៉ឺននាក់ត្រូវបានសម្លាប់ចាប់ពីខែកក្កដា ឆ្នាំ២០១៦ ដល់ខែមីនា ឆ្នាំ២០១៩។
សម្រាប់រយៈពេលជាង៤ឆ្នាំកន្លងទៅនេះ អ្នកស្រី Pasco ដែលជាអ្នកព្យាបាលរោគម៉ាស្សា ហើយឥឡូវនេះជាសកម្មជននៅក្រុមសម្ព័ន្ធងើបឡើងដើម្បីលើកកម្ពស់ជីវិតនិងសិទ្ធិ បានប្រឹងប្រែងតស៊ូចំពោះការទទួលខុសត្រូវ និងនាំមកនូវការបញ្ចប់ការសម្លាប់។ ជាមួយប្អូនប្រុស៦នាក់ទៀត អ្នកស្រីស្ថិតក្នុងចំណោមមនុស្សដែលបានដាក់ញត្តិសាធារណៈមួយទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិដើម្បីអំពាវនាវឲ្យមានការចោទប្រកាន់លើប្រធានាធិបតី Duterte។
កាលពីខែមុន ICC បានបញ្ជាក់ថា ខ្លួននឹងដំណើរការស៊ើបអង្កេតលើពាក្យបណ្តឹងដែលអាចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៃសង្គ្រាមគ្រឿងញៀនរបស់លោក Duterte និងបានអះអាងថា វាទំនងជាការវាយប្រហារជាប្រព័ន្ធ និងរាលដាលប្រឆាំងនឹងប្រជាជនស៊ីវិល។
លោក Carlos Conde អ្នកស្រាវជ្រាវហ្វីលីពីនជាន់ខ្ពស់នៅអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បាននិយាយថា សេចក្តីប្រកាសនោះគឺប្រហែលជាព័ត៌មានដ៏ល្អបំផុតចំពោះសិទ្ធិមនុស្ស ចាប់តាំងពីការដួលរលំរបស់ Marcos។
សម្រាប់អ្នកស្រី Pasco និងអ្នកម្តាយផ្សេងៗទៀត សេចក្តីប្រកាសរបស់ ICC ជាពន្លឺនៃក្តីសង្ឃឹម។ អ្នកស្រីនិយាយថា ៖«វាដូចជាព្រះអាទិត្យរះបានពាក់កណ្តាលដែលផ្តល់ពន្លឺដល់ពួកយើង»។
វាគឺនៅខែសីហា ឆ្នាំ២០១៨ដែលអ្នកម្តាយផ្សេងៗបាននាំគ្នាបង្កើតក្រុមសម្ព័ន្ធងើបឡើងដើម្បីលើកកម្ពស់ជីវិតនិងសិទ្ធិដែលមានឯកសាររាប់ពាន់ច្បាប់នៃករណីសង្គ្រាមគ្រឿងញៀនបានដាក់លើកទី១ទៅកាន់តុលាការ ICC។
អ្នកស្រី Kristina Conti ជាមេធាវី បាននិយាយថា ៖«នៅពេលនោះ នេះគឺជាកម្ពស់នៃការសម្លាប់»។ អ្នកស្រីបន្ថែមថា អ្នកម្តាយជាច្រើនមិនមានឆន្ទៈនិយាយចេញទេ ដោយភ័យខ្លាចសុវត្ថិភាពរបស់ពួកគេ។
ក្រុមមេធាវីដែលកំពុងធ្វើការលើករណីសង្គ្រាមគ្រឿងញៀនក៏ប្រឈមនឹងហានិភ័យសន្តិសុខធ្ងន់ធ្ងរដែរ។ ស្ថិតក្រោមអំណាចប្រធានាធិបតី Duterte មានមេធាវីចំនួន៦១នាក់ត្រូវបានសម្លាប់។
អ្នកស្រីមេធាវី Conti ឲ្យដឹងថា ចំនួនរឿងក្តីជាច្រើនដែលក្រុមមេធាវីធ្វើការមានន័យថា វាពិបាកដើម្បីកំណត់ឲ្យច្បាស់ពីមូលហេតុដែលពួកគេបានក្លាយជាគោលដៅ ប៉ុន្តែភាគច្រើននៃអ្នកដែលត្រូវបានសម្លាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន។
«មានការភ័យខ្លាចទូទៅ វាដែលមិនអាចនិយាយចេញឲ្យត្រូវ តែដើម្បីការពារករណីគ្រឿងញៀនគឺសុំឲ្យមានការកាត់ទោសប្រហារជីវិត។ អ្នកកំពុងដាក់គោលដៅលើក្បាលរបស់អ្នក»។ អ្នកស្រីមេធាវីបាននិយាយ។
ទោះជាប្រឈមហានិភ័យ ក៏ក្រុមគ្រួសារបានដាក់ញត្តិជាសាធារណៈទៅ ICC ដោយជឿថា នេះជាជម្រើសមួយដែលអាចនាំមកនូវការបញ្ឈប់ការសម្លាប់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?