ព័ត៌មានអន្ដរជាតិ
យោធាអាមេរិករាប់សែននាក់ នៅមិនទាន់ចាក់វ៉ាក់សាំងកូវីដ ខណៈថ្ងៃឱសានវាទជិតមកដល់
យោធាអាមេរិករាប់សែននាក់ នៅតែមិនទាន់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឬបានចាក់តែមួយដូសប៉ុណ្ណោះ ស្របពេលថ្ងៃឱសានវាទចាក់វ៉ាក់សាំង ជិតមកដល់។
យោងតាមទិន្នន័យដែលទទួលបានដោយកាសែត Washington Post បានបង្ហាញថា អត្រានៃការចាក់វ៉ាក់សាំងមានភាពខុសគ្នា ដោយ ៩៨ ភាគរយនៃកងទ័ពជើងទឹកសកម្ម បានចាក់វ៉ាក់សាំងពេញលេញ។

កងទ័ពជើងទឹកសកម្មជិត ៣៤០,០០០ នាក់បានទទួលវ៉ាក់សាំង ខណៈពីរភាគរយដែលមិនបានចាក់វ៉ាក់សាំងគឺតំណាងឲ្យជិត ៧,០០០នាក់។
ទន្ទឹមនឹងនេះដែរ មានតែ ៧២ ភាគរយប៉ុណ្ណោះនៃបុគ្គលិកកងម៉ារីនសកម្មចំនួន ១៨១,០០០ នាក់ ដែលបានចាក់វ៉ាក់សាំង នេះមានន័យថាជិត ៥១,០០០ នាក់មិនទាន់បានចាក់។

អង្គភាពទាំងពីរ ត្រូវតែចាក់វ៉ាក់សាំងឲ្យបានពេញលេញត្រឹមថ្ងៃទី ២៨ ខែវិច្ឆិកា ក្រោមអាណត្តិខែសីហារបស់ក្រសួងការពារជាតិ។
តួលេខបង្ហាញថា ៨១ភាគរយនៃសមាជិកកងទ័ព បានចាក់វ៉ាក់សាំងពេញលេញ។ អង្គភាពយោធានេះមានសមាជិកចំនួន ៤៨៥,០០០ នាក់ ខណៈមាន ១៩ ភាគរយនៅតែមិនទាន់ចាក់ ដែលតំណាងឲ្យបុគ្គលិកជាង ៩៥,០០០ នាក់។

ហើយយោធាជាង ៦០,០០០ នាក់នៅក្នុងកងទ័ពអាកាស មានពេលតែ ៣ សប្តាហ៍ទៀតប៉ុណ្ណោះដើម្បីបំពេញតាមកាលកំណត់របស់ពួកគេ ក្នុងការចាក់វ៉ាក់សាំងឲ្យបានពេញលេញ។
ទោះបីជាយ៉ាងណាក៏ដោយ អត្រាកាន់តែអាក្រក់សម្រាប់សមាជិកនៃឆ្មាំការពារជាតិនិងទាហានបម្រុង ដែលមានពេលរហូតដល់ខែមិថុនាឆ្នាំក្រោយ ដើម្បីបំពេញតម្រូវការចាក់វ៉ាក់សាំង។

មន្រ្តីយោធាបាននិយាយថា អត្រាមានភាពខុសប្លែកគ្នា ដោយសារកាលកំណត់គួរឲ្យភ្ញាក់ផ្អើលហើយបានសម្តែងក្តីសង្ឃឹមថា អត្រានៃការចាក់វ៉ាក់សាំងនឹងកើនឡើង នៅពេលជិតដល់ថ្ងៃកំណត់។
គួរបញ្ជាក់ថា ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើង យោធាអាមេរិកប្រហែល ២៥ម៉ឺននាក់ បានឆ្លងវីរុសកូវីដ-១៩ ហើយជាង ២,០០០ នាក់បានស្លាប់ ដោយ ការផ្ទុះឡើងដ៏ធំកាលពីឆ្នាំមុន គឺនៅលើនាវា USS Theodore Roosevelt៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ យោធាអាមេរិកបដិសេធចាក់វ៉ាក់សាំងកូវីដ ១៩

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល