Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្រ្តី វៀតណាម បញ្ជាឲ្យដាក់ទណ្ឌកម្មខ្លាំងក្លាចំពោះអ្នកបំពានច្បាប់ទប់ស្កាត់ជំងឺកូវីដ១៩

បានផុស

នៅ

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានស្នើឲ្យមានការដាក់ទណ្ឌកម្មខ្លាំងក្លាចំពោះបុគ្គលនិងអង្គភាពណាដែលបំពានច្បាប់ទប់ស្កាត់ជំងឺកូវីដ១៩បន្ទាប់ពីមានការឆ្លងរាលដាលក្នុងសហគមន៍នាពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំរបស់រដ្ឋាភិបាលស្តីពីការងារបង្ការជំងឺរាតត្បាតកាលពីថ្ងៃទី១ខែធ្នូម្សិលមិញនេះ មន្រ្តីទីក្រុងហូជីមិញបានរាយការណ៍ថា ចាប់តាំងពីថ្ងៃទី២៨ខែវិច្ឆិកាមក មានករណីចំនួន៤ត្រូវបានគេរកឃើញនៅក្នុងទីក្រុងនេះដែលឆ្លងពីអ្នកបម្រើលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម។

ពេលស្នាក់នៅក្នុងកន្លែងធ្វើចត្តាឡីស័ករបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម គាត់មានទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សម្នាក់ដែលក្រោយមកត្រូវបានបញ្ជាក់ថាបានឆ្លងជំងឺនេះ។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (កណ្តាល)

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Nguyen Thanh Long បាននិយាយថា ការស៊ើបអង្កេតខាងរោគរាតត្បាតបានបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាមនិងអ្នកជំងឺបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញត្តិធ្វើចត្តាឡីស័ក។

លោកនាយករដ្ឋមន្ត្រី Phuc បានបញ្ជាឲ្យមានការស៊ើបអង្កេតលើការទទួលខុសត្រូវរបស់បុគ្គលនិងអង្គភាពនានាសម្រាប់ការរំលោភបំពានរួមជាមួយការដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លា៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ VN Explorer

ចុចអាន៖ វៀតណាមក៏រាយការណ៍ករណីឆ្លងកូវីដក្នុងសហគមន៍លើកដំបូងដែរ ក្រោយស្ងាត់ជិត៣ខែ

ចុចអាន៖ គប់គ្រាប់បែកសាំងដាក់អ្នកជិតខាងព្រោះខឹងច្រៀងខារ៉ាអូខេឮៗពេក (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម