ព័ត៌មានអន្ដរជាតិ
AstraZeneca សាកល្បង ថ្នាំព្យាបាលកូវីដ ទទួលបានជោគជ័យហើយ!
ថ្នាំព្យាបាលជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca (AZN.L) ដែលប្រើរូបមន្តលាយបញ្ចូលគ្នា បានទទួលជោគជ័យក្នុងការកាត់បន្ថយជំងឺធ្ងន់ធ្ងរ ឬការស្លាប់ចំពោះអ្នកជំងឺដែលមិនចូលមន្ទីរពេទ្យ ក្នុងការសិក្សានៅដំណាក់កាលចុងក្រោយ។

ថ្នាំឈ្មោះ AZD7442 អាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជំងឺកូវីដ-១៩ ធ្ងន់ធ្ងរឬស្លាប់បាន ៥០ភាគរយ ចំពោះអ្នកជំងឺដែលចេញរោគសញ្ញារយៈពេល ៧ ថ្ងៃឬតិចជាងនេះ។
លោក Mene Pangalos អនុប្រធានប្រតិបត្តិផ្នែកស្រាវជ្រាវនិងអភិវឌ្ឍន៍ជីវឱសថ នៅក្រុមហ៊ុន AstraZeneca បាននិយាយថា “ថ្នាំនេះបានបញ្ចេញអង់ទីគ័រ ដោយអាចកាត់បន្ថយការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ ជាមួយនឹងការការពារជាបន្តរយៈពេលជាង៦ខែ”។

ស្របពេលជាមួយគ្នានោះដែរ ក្រុមហ៊ុននឹងពិភាក្សាអំពីទិន្នន័យនេះជាមួយអាជ្ញាធរសុខាភិបាល ប៉ុន្តែមិនទាន់បញ្ជាក់លម្អិតទេ។
គួរបញ្ជាក់ថា AstraZeneca ក៏កំពុងអភិវឌ្ឍន៍ថ្នាំលាយ ជាការព្យាបាលដើម្បីការពារមនុស្សដែលមិនមានប្រព័ន្ធភាពស៊ាំខ្លាំង ពីការចាក់វ៉ាក់សាំងកូវីដផងដែរ។ ក្រុមហ៊ុនបានស្នើសុំការយល់ព្រមជាបន្ទាន់ ពីនិយតករអាមេរិកសម្រាប់ការប្រើប្រាស់ថ្នាំនេះ កាលពីសប្តាហ៍មុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ AstraZeneca ដាក់សំណើទៅអាមេរិក ឲ្យអនុម័តថ្នាំគ្រាប់ព្យាបាល កូវីដ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ