ព័ត៌មានអន្ដរជាតិ
Merck បានស្នើសុំ FDA ដើម្បីអនុញ្ញាតប្រើថ្នាំគ្រាប់ព្យាបាលកូវីដបន្ទាន់ហើយ
កាលពីថ្ងៃចន្ទម្សិលមិញ ក្រុមហ៊ុនផលិតឱសថ Merck & Co Inc បាននិយាយថា ខ្លួនបានដាក់ពាក្យស្នើសុំការអនុញ្ញាប្រើប្រាស់បន្ទាន់ហើយទៅរដ្ឋបាលចំណីអាហារ និងឱសថ (FDA)សហរដ្ឋអាមេរិកសម្រាប់ថ្នាំគ្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតស្រាលទៅមធ្យម។
ថ្នាំលេបព្យាបាល Molnupiravir ត្រូវបានផលិតជាមួយក្រុមហ៊ុន Ridgeback Biotherapeutics នៅម៉ៃអាមី សហរដ្ឋអាមេរិក។ ប្រសិនបើទទួលបានការអនុញ្ញាតប្រើប្រាស់បន្ទាន់ នោះវានឹងក្លាយជាថ្នាំលេបលើកដំបូងបង្អស់ប្រឆាំងនឹងវីរុសកូវីដ។

ទិន្នន័យពីការធ្វើតេស្តកាលពីសប្តាហ៍មុនបង្ហាញថា ថ្នាំ Molnupiravir អាចកាត់បន្ថយឱកាសនៃការស្លាប់ ឬចូលមន្ទីរពេទ្យសម្រាប់អ្នកដែលមានហានិភ័យខ្ពស់បំផុតដែលបានឆ្លងជំងឺកូវីដ-១៩។
ថ្នាំគ្រាប់ Molnupiravir នេះអាចប្រើនៅផ្ទះដែលត្រូវលេប៤គ្រាប់ពោលគឺពីរដងក្នុងមួយថ្ងៃ ហើយលេបរយៈពេល៥ថ្ងៃសរុប៤០គ្រាប់។
Merck បាននិយាយថា ខ្លួនបានកំពុងស្វែងការអនុញ្ញាតប្រើប្រាស់ថ្នាំគ្រាប់នេះជាបន្ទាន់ដែលនឹងផ្តល់ដល់មនុស្សធំដែលមានហានិភ័យខ្ពស់ដែលការសាកល្បងត្រូវបានធ្វើភាគច្រើនបំផុតលើមនុស្សអាយុ៦០ឆ្នាំ និងក្មេងជាងនេះដែលមានជំងឺធាត់ ជំងឺទឹកនោមផ្អែម ឬជំងឺបេះដូង។
ក្រុមហ៊ុន Merck ត្រូវបានគេរំពឹងថា នឹងផលិតថ្នាំរបស់ខ្លួនឲ្យបានគ្រប់គ្រាន់សម្រាប់មនុស្ស១០លាននាក់នាបំណាច់ថ្នាំនេះ។ រដ្ឋាភិបាលបានប្រញាប់បិទការផ្គត់ផ្គង់ ចាប់តាំងពីលទ្ធផលសាកល្បងល្អខ្លាំងដែលត្រូវបានបញ្ចេញនៅខែនេះ ហើយប្រទេសអូស្ត្រាលី ម៉ាឡេស៊ី សិង្ហបុរី និងកូរ៉េខាងត្បូងជាដើម្បីបានចុះកិច្ចព្រមព្រៀងទិញរួចទៅហើយ។

វាមិនច្បាស់ទេថាតើ ថ្នាំគ្រាប់នេះត្រូវបានប្រើសម្រាប់មនុស្សដែលបានចាក់វ៉ាក់សាំងរួចហើយឬយ៉ាងណាទេ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ