Connect with us

ព័ត៌មានអន្ដរជាតិ

ខែក្រោយ ថៃ បើកប្រទេស ទទួលទេសចរឡើងវិញ តែមានលក្ខខណ្ឌ

បានផុស

នៅ

ប្រទេសថៃ គ្រោងបញ្ចប់តម្រូវការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញមកពីប្រទេស ដែលមានហានិភ័យទាបយ៉ាងហោចណាស់ ១០ ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកាទៅ។

យ៉ាងណាក្តី លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានទទួលស្គាល់ថា ការសម្រេចចិត្តនេះនាំមកនូវហានិភ័យខ្លះ ប៉ុន្តែវាត្រូវបានគេមើលឃើញថា ជាជំហានសំខាន់ដើម្បីស្តារវិស័យទេសចរណ៍ដែលដួលរលំរបស់ប្រទេសឡើងវិញ។

នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា

ប្រទេសទាំង ១០ ដែលមានហានិភ័យទាបរួមមានទាំងចក្រភពអង់គ្លេស ចិន អាល្លឺម៉ង់និងអាមេរិកផងដែរ។

លោក ប្រាយុទ្ធ លើកឡើងថា ប្រទេសថៃ ក៏នឹងអនុញ្ញាតឲ្យកន្លែងកម្សាន្តបើកឡើងវិញនៅថ្ងៃទី ១ ខែធ្នូ ហើយអនុញ្ញាតឲ្យលក់គ្រឿងស្រវឹងវិញផងដែរ។

លោកបានបន្ថែមថា អាជ្ញាធរគ្រោងនឹងបើកប្រទេសថៃ សម្រាប់ទទួលអ្នកទេសចរមកពីប្រទេសជាច្រើនទៀតនៅថ្ងៃនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអត្ថាធិប្បាយរបស់លោកប្រាយុទ្ធ បានធ្វើឡើងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយកាលពីថ្ងៃចន្ទទី១១ខែតុលា។

ដោយសំដៅទៅលើភ្ញៀវទេសចរមកពីប្រទេសចំនួន ១០ ដែលមានហានិភ័យទាប លោកបានសង្កត់ធ្ងន់ថា “នៅពេលពួកគេមកដល់ ពួកគេត្រូវតែបង្ហាញលទ្ធផលតេស្តកូវីដអវិជ្ជមាន ហើយធ្វើតេស្តម្តងទៀតនៅពេលមកដល់។ ប្រសិនបើការធ្វើតេស្តលើកទី ២ នៅតែអវិជ្ជមានដដែលនោះ ភ្ញៀវទេសចរមកពីប្រទេសទាំងនោះ អាចធ្វើដំណើរដោយសេរីដូចជនជាតិថៃដែរ”។

ប៉ុន្តែលោកបានព្រមានថា រដ្ឋាភិបាលនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ប្រសិនបើមានការកើនឡើងនៃការឆ្លងឬការលេចចេញនូវវីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទ Delta។

មានការប៉ាន់ប្រមាណថា ប្រទេសថៃ បានបាត់បង់ចំណូលវិស័យទេសចរណ៍ប្រហែល ៥០ ពាន់លានដុល្លារនៅឆ្នាំ ២០២០។

ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ មានភ្ញៀវទេសចរត្រឹមតែជាង ៧ ម៉ឺននាក់ប៉ុណ្ណោះ បានចូលមកប្រទេសនេះ បើប្រៀបធៀបទៅនឹង ៤០ លាននាក់នៅឆ្នាំ ២០១៩។

គួរបញ្ជាក់ថា ប្រទេសថៃបានរាយការណ៍ពីករណីឆ្លងវីរុសកូវីដ១៩ជាង ១.៧ លានករណីចាប់តាំងពីការផ្ទុះជំងឺរាតត្បាត និងមានអ្នកស្លាប់ជិត ១៨,០០០ នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ មកមើលទិដ្ឋភាព គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅប្រទេស ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ហ៊ានចាយលុយទិញអត់ ស្ត្របឺរី ជប៉ុន មួយផ្លែជិត២០ដុល្លារ កំពុងល្បីនៅ អាមេរិក

លួចថតវីដេអូ
ជីវិតកម្សាន្ដ៤៩ នាទីutes មុន

រោងកុនធំ ៣ ដាស់តឿនអ្នកលួចថតវីដេអូ​ភាពយន្តផ្សាយជាសាធារណៈ បញ្ឈប់ជាបន្ទាន់ ព្រោះបំពានកម្មសិទ្ធិបញ្ញា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

បុរស ចិន ម្នាក់ ហេតុតែជាអ្នកមាន សុខចិត្តចាយលុយដុល្លារ ជួលមនុស្សយន្តជាមេផ្ទះ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាលខណ្ឌសែនសុខ ទុករយៈពេល ២ សប្ដាហ៍ ដល់អាជីវករ បញ្ឈប់ការដាក់តាំង លក់ទំនិញរំលោភផ្លូវសាធារណៈ នៅច្រកចូលសង្កាត់សាលាទឹកថ្លា

រោងភាពយន្ត
ជីវិតកម្សាន្ដ២ ម៉ោង មុន

រោងមហោស្រពច្រើនទសវត្សរ៍មុន ក្នុងក្រុងបាត់ដំបង ត្រូវគេរៀបចំជាទីតាំងថតភាពយន្តថ្មី​ ខ​ណៈរក្សាសំណង់ដើម មិនកែកុនឡើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សប្តាហ៍ទី៣​ផ្លូវ​ថ្មើរជើង មាន​ទិវា​បុណ្យ​អាហារ និង​មាន​ក្រុម​កំប្លែង​ដារីន ដារ៉ូ ជា​មួយ​មនុស្ស​រាប់ម៉ឺននាក់ ខុស​ពី​សប្តាហ៍មុនៗ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ហ្សេលេនស្គី៖ UN នឹងមិនការពារយើងទេ យើងត្រូវការការធានាសុវត្ថិភាពពិតប្រាកដ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​មួយ​គ្រាប់​ទៀត​ហើយ លើក​នេះ​សំដៅ​លើ​ព្រលាន​យន្តហោះ​អ៊ីស្រាអែល

សន្តិសុខសង្គម៤ ម៉ោង មុន

មកដើរលេងសង្ក្រាន្ត យកម៉ូតូទៅផ្ញើ ខណៈចេញមកវិញបាត់ម៉ូតូ ផ្អើលអ្នកទទួលផ្ញើរត់បាត់ស្រមោល

សន្តិសុខសង្គម៤ ម៉ោង មុន

ឆេះផ្ទះពលរដ្ឋនៅសង្កាត់ទួលតាឯក មិនទាន់ដឹងមូលហេតុច្បាស់លាស់

Sokha Hotels

ព័ត៌មានពេញនិយម