ព័ត៌មានអន្ដរជាតិ
ទីបំផុត WHO ប្រាប់ឲ្យចាក់វ៉ាក់សាំងកូវីដ ដូសទី៣ ដល់ក្រុមមនុស្សមួយប្រភេទនេះ
នៅទីបំផុត កាលពីថ្ងៃចន្ទទី ១១ ខែតុលា អង្គការសុខភាពពិភពលោក បានផ្តល់អនុសាសន៍ថា អ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ គួរតែត្រូវបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មួយដូសទៀត ដោយសារតែហានិភ័យខ្ពស់នៃការឆ្លងមេរោគបន្ទាប់ពីវ៉ាក់សាំងស្តង់ដារ ថយចុះប្រសិទ្ធភាព។
ក្រុមប្រឹក្សាយុទ្ធសាស្ត្រស្តីពីការចាក់ថ្នាំបង្ការរោគ បាននិយាយថា វ៉ាក់សាំងដូសបន្ថែម គួរតែត្រូវបានផ្តល់ជូនដល់ពួកគេ ដោយសារតែបុគ្គលទាំងនេះ មិនសូវឆ្លើយតបគ្រប់គ្រាន់ចំពោះការចាក់វ៉ាក់សាំង២ដូសតាមស្តង់ដារ និងមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩។
ដោយសំដៅទៅលើអ្នកដែលមានប្រព័ន្ធភាពស៊ាំទាប នាយកផ្នែកវ៉ាក់សាំងរបស់ WHO លោកស្រី Kate O’Brien បានប្រាប់សន្និសីទសារព័ត៌មានមួយថា “អនុសាសន៍នេះ គឺសម្រាប់ការចាក់វ៉ាក់សាំងដូសទី៣, ការចាក់វ៉ាក់សាំងបន្ថែមនៅក្នុងស៊េរីបឋម ហើយផ្អែកលើភស្តុតាងដែលបង្ហាញថា ភាពស៊ាំរបស់ពួកគេចុះខ្សោយ និងភស្តុតាងស្តីពីការឆ្លងទម្លុះលើក្រុមមនុស្សទាំងនេះ”។
លោកស្រី O’Brien និយាយថា បច្ចុប្បន្ន វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៣.៥ពាន់លានដូស ត្រូវបានចាក់រួចទៅហើយ។
វ៉ាក់សាំងប្រមាណ ១.៥ ពាន់លានដូសអាចមាននៅទូទាំងពិភពលោករៀងរាល់ខែ ដែលគ្រប់គ្រាន់ដើម្បីសម្រេចបានគោលដៅចាក់វ៉ាក់សាំង ៤០ ភាគរយដល់ប្រជាជនប្រទេសនីមួយៗនៅត្រឹមចុងឆ្នាំនេះ ប៉ុន្តែបញ្ហាគឺថា ការចែកចាយគឺមិនស្មើភាពគ្នា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ AstraZeneca សាកល្បង ថ្នាំព្យាបាលកូវីដ ទទួលបានជោគជ័យហើយ!
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ