ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ចោទ ទីក្រុងវ៉ាស៊ីនតោន កំពុងបង្កើនភាពតានតឹង និងចង់បង្កសង្គ្រាមនៅឧបទ្វីបកូរ៉េ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃអង្គារនេះថា លោក គីម ជុងអ៊ុន មេដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើងបាននិយាយថា គ្មានមូលដ្ឋានណាមួយជឿសហរដ្ឋអាមេរិកមិនមែនជាសត្រូវជាមួយទីក្រុងព្យុងយ៉ាងនោះទេ ។

ទន្ទឹមនោះ លោក គីម ជុងអ៊ុន ក៏បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនផងដែរថា កំពុងបង្កើនភាពតានតឹង និងចង់បង្កសង្គ្រាមនៅឧបទ្វីបកូរ៉េ ។
នៅក្នុងសុន្ទរកថាមួយនៅឯពិព័រណ៍អភិវឌ្ឍន៍ការពារជាតិដើម្បីប្រារព្ធខួបលើកទី ៧៦ នៃការបង្កើតគណបក្សពលករកំពុងកាន់អំណាច (WPK) កាលពីថ្ងៃអាទិត្យ លោក គីម បាននិយាយថា ការអភិវឌ្ឍអាវុធរបស់កូរ៉េខាងជើងគឺស្ថិតនៅក្នុងការការពារខ្លួន ខណៈរដ្ឋឯកោមួយនេះកំពុងប្រឈមមុខនឹងគោលនយោបាយអរិភាពពីអាមេរិក ហើយការបង្កើនកម្លាំងយោធានៅកូរ៉េខាងត្បូងកំពុងគំរាមកំហែងដល់សន្តិសុខនៅឧបទ្វីបកូរ៉េ ។

លោកបាននិយាយថា “យើងមិនពិភាក្សាអំពីសង្គ្រាមជាមួយនរណាម្នាក់ទេ ប៉ុន្តែជាការការពារសង្រ្គាមដោយខ្លួនឯង និងបង្កើនការរាំងស្ទះសង្គ្រាមដើម្បីការពារអធិបតេយ្យភាពជាតិ” ។
បើទោះបីជាមានសេចក្តីថ្លែងការណ៍ពីទីក្រុងវ៉ាស៊ីនតោនថា ខ្លួនមិនមានអារម្មណ៍បង្កើតសត្រូវជាមួយទីក្រុងព្យុងយ៉ាងក៏ដោយ ក៏ការអះអាងទាំងនោះពិបាកនឹងជឿជាក់ណាស់ ដោយសារការបន្តការវិនិច្ឆ័យខុស និងសកម្មភាពរបស់អាមេរិកនាកន្លងមក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ ស្ងាត់ៗ WHO ធ្វើការបញ្ជូនឧបករណ៍វេជ្ជសាស្ត្រកូវីដទៅ កូរ៉េខាងជើង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ