ព័ត៌មានអន្ដរជាតិ
គណបក្សរបស់បព្វជិត Al-Sadr ឈ្នះការបោះឆ្នោតសភាអ៉ីរ៉ាក់
គណបក្សរបស់បព្វជិត Moqtada al-Sadr ទទួលបានសំឡេងឆ្នោតច្រើនជាងគេនៅក្នុងការបោះឆ្នោតសភាអ៉ីរ៉ាក់។ នេះបើយោងតាមលទ្ធផលបឋមបានបង្ហាញកាលពីថ្ងៃចន្ទម្សិលមិញ។
លទ្ធផលបឋមបានបង្ហាញថា គណបក្សបព្វជិតមូស្លីមនីកាយស៊ីអ៉ិត (Shiite Muslim) ទទួលបានជាង៧០អាសនៈនៅក្នុងសភាដែលមាន៣២៩អាសនៈ។ គណបក្សរបស់លោក Al-Sadr បាននិយាយថា ខ្លួនទទួលបាន៧៣អាសនៈដែលបានកើន៥៤អាសនៈ និងផ្តល់ឲ្យគណបក្សនេះមានឥទ្ធិពលក្នុងការបង្កើតរដ្ឋាភិបាល។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថា យោងតាមលទ្ធផលបឋម អតីតនាយករដ្ឋមន្ត្រី Nouri al-Maliki ទំនងជាទទួលបានសំឡេងច្រើនបំផុតលំដាប់ទី២ក្នុងចំណោមគណបក្សនិកាយស៊ីអ៉ិត។
ក្រុមនិកាយស៊ីអ៉ិតលេចធ្លោខ្លាំងនៅក្នុងនយោបាយប្រទេសអ៉ីរ៉ាក់ បន្ទាប់ពីដួលរលំរបស់មេដឹកនាំនិកាយស៊ុននីលោក Saddam Hussein ក្នុងឆ្នាំ២០០៣។
បើយោងតាមគណៈកម្មការរៀបចំការបោះឆ្នោតអ៉ីរ៉ាក់បានឲ្យដឹងថា ការបោះឆ្នោតកាលពីថ្ងៃអាទិត្យកន្លងទៅនេះមិនសូវដំណើរការល្អប្រសើរឡើយ ដោយសារអ្នកទៅបោះឆ្នោតទាបបំផុតគឺបានត្រឹមតែ៤១%ប៉ុណ្ណោះ។ ប្រការនេះគឺទាបជាងកំណត់ត្រាកាលពីឆ្នាំ២០១៨ដែលមានអ្នកទៅបោះឆ្នោត៤៤.៥% គិតគ្រប់សម័យកាលបោះឆ្នោត។
ការបោះឆ្នោតត្រូវបានធ្វើឡើងមុនពេលកាលកំណត់ច្រើនខែដើម្បីឆ្លើយតបនឹងការតវ៉ាដែលដឹកនាំដោយយុវជនប្រឆាំងនឹងអំពើពុករលួយ និងសេវាសាធារណៈមិនល្អ។ ការតវ៉ាបាននាំមនុស្សរាប់ពាន់នាក់ដើរតាមផ្លូវនៅចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០ ខណៈក្រុមបាតុករបានអំពាវនាវឲ្យមានកំណែទម្រង់ និងការបោះឆ្នោតថ្មី។
ជាលទ្ធផលនៃការបង្ក្រាបរបស់ប៉ូលិសលើការតវ៉ាបានបណ្តាលឲ្យមនុស្សជិត៦០០នាក់បានស្លាប់។

ការបោះឆ្នោតកាលពីថ្ងៃអាទិត្យធ្វើឡើងក្រោមច្បាប់ថ្មីដែលធ្វើឲ្យកាន់តែងាយស្រួលសម្រាប់ឯករាជ្យ និងកែទម្រង់បេក្ខភាពដែលត្រូវបានជ្រើសរើស ក្នុងងនោះរាប់ទាំងការបោះឆ្នោតថ្នាក់ស្រុក។ ទោះបីជាយ៉ាងណា គណបក្សដែលមានឥទ្ធិពលខ្លាំងនៅតែអាចទាក់ទាញអ្នកគាំទ្រស្ថិតក្រោមច្បាប់ថ្មី។
បែបណាក្តី ដោយគ្មានបក្សណាមួយឈ្នះអាសនៈភាគច្រើននៅរដ្ឋសភា ការចរចាដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីត្រូវធ្វើដើម្បីដឹកនាំរដ្ឋាភិបាល ហើយត្រូវគេរំពឹងថា នឹងចំណាយពេលច្រើនសប្តាហ៍ ឬខែ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង